វីដេអូ​​ក្បួន​យន្តហោះ​ចម្បាំង​រុស្ស៊ី​​ពីរ​ឆ្នាំ​មុន​ ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​បញ្ជា​ឱ្យ​កង​ទ័ព​រុស្ស៊ី​វាយ​ប្រហារ​ចូល​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន ដែល​ដំណឹង​នេះ​បាន​គ្រប​ដណ្ដប់លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភព​លោក និង​បណ្ដាញ​សង្គម​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​យន្ត​ហោះ​ជា​ច្រើន​គ្រឿង​ ហោះ​ហើរ​​លើ​ផ្ទៃ​មេឃ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​​អះ​អាង​ថា​ វា​គឺ​ជា​យន្តហោះ​ចម្បាំង​របស់​ប្រទេស​រុស្ស៊ី​ កំពុង​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ជា​ច្រើន​ដង​នៅ​តាម​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ វីដេអូ​ឃ្លីប​ និង​ការ​អះ​អាង​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ កសិករ​ខ្មែរ​ ជន​បទ​ បាន​បង្ហោះ​នូវ​វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាពយន្ត​ហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​ ហោះ​ហើរ​លើ​ផ្ទៃ​មេឃ។ ទំព័រ​ហ្វេសប៊ុក​នេះ ​អះ​អាង​ថា​ វា​គឺ​ជា​យន្ត​ហោះ​របស់​ប្រទេស​រុស្ស៊ី​ ដែល​កំពុង​​វាយ​ប្រហារ​ និង​ហោះ​នៅ​លើ​ទីក្រុង​របស់​ប្រទេស​អ៊ុយ​ក្រែន​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​តៗ​គ្នា​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ​បាន​សរសេរ​រៀប​រាប់​ថា​ «សង្គ្រាម​អ៊ុយ​ក្រែន​ស្តែង​ៗ​យន្ត​ហោះ​ចម្បាំង​រុស្ស៊ី​ហោះ​លើ​ទីក្រុង​គៀវ​ទាំង​ព្រឹក​ព្រលឹម​​»។​ Facebook Post […]

Continue Reading