វីដេអូ​មេដឹកនាំ​សហជីព និង​រដ្ឋ​មន្ត្រី​ការងារ​ច្រៀង​ចម្រៀង​ភាសា​វៀតណាម គឺ​ជា​វីដេអូ​កាត់​ត

រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ លោក ហេង សួរ បាន​រង​ការ​រិះ​គន់​ជា​បន្ត​បន្ទាប់ ក្រោយពី​ចូល​កាន់​តំណែង​មួយ​នេះ។ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ វីដេអូ​មួយ​ដែល​បង្ហាញ​រូប​លោក​ច្រៀង​ជាមួយ​មេដឹកនាំ​សហជីព ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម និង​អះអាង​ថា រូប​លោក​ច្រៀង​ជា​ភាសា​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម និង​ទទួល​បាន​មតិ​រិះគន់​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា វីដេអូ​នេះ ជា​វីដេអូ​​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​​មួយ​ដែល​បង្ហាញ​លោក ហេង សួរ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​ក្រុម​មេដឹកនាំ​សហជីព ច្រៀង​លេង​កម្សាន្ត​នៅ​ក្នុង​កម្មវិធី​ជួប​ជុំ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ វីដេអូ​នេះ បង្ហាញ​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​មួយ​រូប​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ផង​នោះ បាន​ច្រៀង​ចម្រៀង​មួយ​បទ​ជា​ភាសា​វៀតណាម ហើយ​លោក ហេង សួរ និង​មេដឹកនាំ​សហជីព​ដទៃ​ទៀត បាន​ច្រៀង​បន្ទរ​តាម​ផង​ដែរ។ វីដេអូ​នេះ បាន​ចោទ​លោក ហេង សួរ និង​ក្រុម​មេដឹកនាំ​សហជីព​ទាំង​នោះ​ថា បាន​បញ្ចេញ​ធាតុ​ពិត​របស់​ពួកគេ​ជា​ខ្សែ​ស្រឡាយ​ ឬ​មាន​ប្រភព​កំណើត​ជា​វៀតណាម។ Facebook Post | Archived Link វីដេអូនេះ ទទួល​បាន​ការ​ចូល​ទស្សនា​ដល់​ទៅ​ជាង ១​លាន​ដង […]

Continue Reading

កញ្ញា ឈឹម ស៊ីថរ កាន់​ក្រដាស​សារពភាព​ទោស​កំហុស គឺ​ជា​រូបភាព​កាត់​ត

មេដឹកនាំ​សហជីព​ការពារ​សិទ្ធិ​ការងារ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ។ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ចាប់​ខ្លួន អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត ២​សន្លឹក ដែល​បង្ហាញ​កញ្ញា ស៊ីថរ កាន់​ក្រដាស​មាន​សំណេរ​ថា នាង​ជាប់​ពន្ធនាគារ​ដោយសារ​តែ​ជា​មេ​ក្លោង​ញុះ​ញង់​ឱ្យ​មាន​ការ​តវ៉ា។ រូបថត​ទាំង​ពីរ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា​ រូបថត​ទាំង​ពីរ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ពុធ​​កន្លង​មក​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ ចៅ ​តូច បាន​​បង្ហោះ​រូបថត ២​សន្លឹក​ជា​បន្ត​បន្ទាប់។ រូបថត​ ១​សន្លឹក​ បង្ហាញ​កញ្ញា ឈឹម ស៊ីថរ មេដឹកនាំ​សហជីព​ប្រចាំ​នៅ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ កាន់​បដា​ដែល​សរសេរ​រៀប​រាប់​ថា នាង​ជា​មេ​ក្លោង​ញុះ​ញង់​ឱ្យ​មាន​បាតុកម្ម​​តវ៉ា​នឹង​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​បង្ហាញ​កញ្ញា ឈឹម ស៊ីថរ កាន់​បដា​សរសេរ​រៀបរាប់​ថា «ខ្ញុំ​ជាប់​គុក​ដោយសារ​ជា​មេ​ក្លោង​ញុះ​ញង់ និង​រៀបចំ​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ​តវ៉ា​ខុស​ច្បាប់»។ Facebook […]

Continue Reading