តើ FBI ស្វែងរកចាប់ខ្លួនអ្នកជជែករឿងនយោបាយ លោក ជែមស៍ សុខ មែនឬទេ?
ខណៈដែលអ្នកជជែករឿងនយោបាយ លោក សុខ សុគន្ធ ហៅ ជែមស៍ សុខ និយាយរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ រូបថតមួយសន្លឹករបស់លោក ជែមស៍ សុខ ដែលស្ថិតនៅក្នុងចំណោមឧក្រិដ្ឋជននោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាមួយការអះអាងថា លោកស្ថិតនៅក្រោមការស្វែងរកចាប់ខ្លួនពីសំណាក់ FBI របស់អាមេរិក។ រូបថតជាមួយការអះអាងបែបនេះ ត្រូវបានគេចែករំលែកតៗគ្នាជាច្រើនដងនៅលើបណ្ដាញសង្គម ខណៈដែលអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនបានបញ្ចេញមតិទៅលើរូបថតនោះ។ ទោះជាយ៉ាងណា តាមរយៈការដំណើរការ Google Reverse Image Search យើងរកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម កាលពីចុងខែឧសភាកន្លងមកនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញឈ្មោះបុគ្គលដែលស្ថាប័នប៉ូលិសសហព័ន្ធសហរដ្ឋអាមេរិក FBI ស្វែងរកចាប់ខ្លួន។ បញ្ជីឈ្មោះដែល FBI អាមេរិក ក៏មានដែររូបថតរបស់អ្នកជជែកវែកញែកនយោបាយ លោក សុខ សុគន្ធ ហៅ ជែម សុខ អ្នកអត្ថាធិប្បាយតាមបណ្ដាញសង្គមដែលតែងតែរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ បានសសេររៀបរាប់ថា អ្នកជជែកវែកញែកនយោបាយ លោក […]
Continue Reading