តើនេះក្រុមមនុស្សទាំងនេះរង់ចាំទិញទឹកអប់ Dior នៅក្នុងផ្សារទំនើបនៅកម្ពុជាមែនឬទេ?
រូបថតមួយសន្លឹកដែលបង្ហាញឱ្យឃើញមនុស្សកកកុញនៅខាងមុខហាងទឹកអប់ ក្នុងផ្សារទំនើបមួយកន្លែង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយនឹងការអះអាងថា នេះគឺជាហេតុការណ៍នៃការកកកុញរយៈពេលជាង៥ម៉ោង នៅក្នុងផ្សារទំនើបជីបម៉ុងណូរ៉ូម៉ល (Chipmong Noromall) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ការអះអាងបែបនេះ ត្រូវបានចែកចាយ និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់យ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា ការអះអាងខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួន ៣សន្លឹក ដែលក្នុងនោះ មួយសន្លឹកបង្ហាញឱ្យឃើញមនុស្សកកកុញជាច្រើន។ រូបថតទាំងឡាយនេះ ត្រូវបានភ្ជាប់ទៅនឹងការអះអាងថា នោះគឺជាហេតុការណ៍ដែលបានកើតឡើងនៅផ្សារទំនើបជីបម៉ុងណូរ៉ូម៉ល ក្នុងរាជធានីភ្នំពេញ។ ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់មូលហេតុថា បណ្ដាលមកពីមនុស្សជាច្រើនបានតម្រង់ជួរជាច្រើនម៉ោង ដើម្បីទិញទឹកអប់ម៉ាក Dior។ ការអះអាងមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមដែលបានរៀបរាប់ថា «បទពិសោធន៍ដ៏គួរឱ្យរន្ធត់ជាលើកដំបូង ដែលបានចូលជួររយៈពេល ៥ម៉ោង នៅផ្សារទំនើបជីបម៉ុងណូរ៉ូ ដើម្បីទិញទឹកអប់ Dior នេះ»។ Facebook Post | Archived Link […]
Continue Reading