តើលោកយាយម្នាក់នេះ មានអាយុ២៥៧ឆ្នាំមែនដែរឬទេ?
រហូតមកដល់ពេលនេះ មានមនុស្សជាច្រើននាក់ បានរស់នៅលើផែនដីលើសពី ១០០ឆ្នាំ ដោយក្នុងចំណោមនោះ រូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពលោកយាយចំណាស់ម្នាក់ ត្រូវបានអះអាងដោយទំព័រហ្វេសប៊ុកថា គឺជាជនជាតិជប៉ុនដែលមានអាយុ ២៥៧ឆ្នាំហើយ។ ការបង្ហោះអះអាងនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនពាន់ដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកាលពីពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតដែលទំព័រហ្វេសប៊ុកបង្ហោះ និងអះអាងនៅលើបណ្តាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ថ្មីៗកន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយមានឈ្មោះថា ក្រចេះខេត្តខ្ញុំ បានបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញលោកយាយចំណាស់ម្នាក់ ដោយអះអាងថា លោកយាយមានអាយុ ២៥៧ឆ្នាំ និងជាជនជាតិជប៉ុន។ ទំព័រហ្វេសប៊ុកដដែលនេះ ពុំបានបញ្ជាក់ព័ត៌មានលម្អិត និងឈ្មោះពិតរបស់លោកយាយនោះឡើយ។ ការអះអាងមួយនេះ ត្រូវបានបញ្ចេញមតិប្រតិកម្មចម្រុះ និងចែករំលែកតៗគ្នាយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក ដែលសរសេរថា «ដាច់ឆ្នាំនេះលោកយាយ ជនជាតិជប៉ុនម្នាក់នេះ គាត់មានព្រះជន្មាយុ ២៥៧ឆ្នាំហើយ។ តើមានជនជាតិណាខ្លះក្នុងលោកនេះ មានអាយុវែងដូចលោកយាយ? បើឃើញរូបគាត់ហើយ សូមផ្សង like & share និងមានអាយុវែងគ្រប់ៗគ្នា»។ Facebook […]
Continue Reading