តើ​លោក​ ហ៊ុន​ ម៉ាណែត​ គឺ​ជា​កូន​វៀតណាម​ដូច​ការ​អះ​អាង​​មែន​ដែរ​ឬ​ទេ​? 

កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គឺ​លោក​ ហ៊ុន​ ម៉ាណែត​ តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម​ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​លោក​ ហ៊ុន​ ម៉ាណែត​ ពាក់​មួក​ទាហាន​វៀត​ណាម​ ជាមួយ​នឹង​ការ​សរសេរ​ជា​ភាសា​ខ្មែរ​ថា​ «កូន​យួន​»​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ និង​ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០១​ ខែ​មេសា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​​ជើង​គោក​កម្ពុជា​ និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ពាក់​មួក​ទាហាន​វៀត​ណាម​ ចូល​ទៅ​ក្នុង​ក្រុម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​មួយ​។​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ដដែល​នេះ​ បាន​អះ​អាង​ថា​ លោក​ ហ៊ុន​ ម៉ាណែត​ គឺ​ជា​កូន​យួន​ (វៀតណាម​)។​ រូប​ថត​ជា​មួយ​នឹង​ការ​អះ​អាង​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ដង​រួម​ជា​មួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ដែល​បាន​រៀប​រាប់​ថា​ «#នេះ​ជាគ្រោះ​ថ្នាក់បំផុត​សម្រាប់​ជាតិ​ខ្មែ​រដែល​កូន​យួន​កំពុង​តែ​ពង្រាយ​ខ្លួ​នកាន់​តែ​ច្រើន​ឡើង​ៗពេញ​ស្រុក​ហើយ​# […]

Continue Reading