ការអះអាងមិនត្រឹមត្រូវថា វីដេអូជម្លោះក្រុមប្រដាប់អាវុធភូមា ជាវិវាទទាហានឡាវ និងវៀតណាម
វីដេអូឃ្លីបមួយដែលបង្ហាញជម្លោះតានតឹងរវាងទាហានពីរក្រុម ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមកាលពីខែមុនជាមួយនឹងការអះអាងថា វាជាជម្លោះរវាងទាហានឡាវ និងទាហានវៀតណាម។ វីដេអូជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម វីដេអូឃ្លីបមានរយៈពេលជាង ៣នាទីមួយដែលបង្ហាញទាហានពីរក្រុមមានជម្លោះពាក្យសម្ដីនឹងគ្នា ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមកាលពីខែកញ្ញាកន្លងមកនេះជាមួយសំណេររៀបរាប់ក្នុងន័យថា ទាហានវៀតណាមបានរារាំងទាហានមិនឱ្យបិទបដាផ្សព្វផ្សាយ ឬបញ្ចេញមតិឱ្យពលរដ្ឋរបស់ពួកគេ។ សំណេរភ្ជាប់ជាមួយវីដេអូឃ្លីបនេះ បន្តរៀបរាប់ថា បញ្ហានេះក៏ព្រោះតែស្ថាប័នរដ្ឋនានារបស់ប្រទេសឡាវស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម រួមទាំងវិស័យកងទ័ពផងដែរ។ ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “ការឱ្យគេគ្រប់គ្រងលើរដ្ឋបាលគ្រប់ស្ថាប័នអស់ហើយ សូម្បីតែកងទ័ពក៏មិនអាចធ្វើការផ្សព្វផ្សាយ ឬបញ្ចេញមតិឱ្យពលរដ្ឋរបស់ខ្លួនឯងបានដែរ (យួន ឡាវ)ជាគំរូ”។ Facebook Post | Archived Link វីដេអូនេះ ត្រូវបានចែករំលែកដល់ទៅរាប់ម៉ឺនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ហើយក៏មានការបញ្ចេញមតិយោបល់ជាច្រើនផងដែរ ក្នុងនោះមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានជឿទៅតាមសំណេរបង្ហោះនៅភ្ជាប់នឹងវីដេអូនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីមតិយោបល់របស់អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន ក្រោយពីវីដេអូឃ្លីបដូចរៀបរាប់ខាងលើនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ វីដេអូឃ្លីបនេះដែលភ្ជាប់ជាមួយសំណេរដូចគ្នា ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែរ ដែលនាំឱ្យមានការចែករំលែកបន្តដល់ទៅរាប់ពាន់ដង និងការបញ្ចេញមតិជាច្រើនដែលជឿទៅតាមសំណេរនោះ។ ខាងក្រោមនេះ គឺវីដេអូទាំងស្រុងដែលបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ […]
Continue Reading