រូបថតកីឡាការិនី វ៉ិត ចន្ថា ឈ្នះមេដាយមាសកាលពីឆ្នាំមុន មិនមែនក្នុងស៊ីហ្គេមនៅកម្ពុជាទេ
ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (SEA Games)នោះ រូបថតកីឡាការិនីមានពិការភាពម្នាក់រត់កាន់ទង់ជាតិកម្ពុជានោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយភ្ជាប់ជាមួយនឹងការអះអាងថា កីឡាការិនីរូបនេះបានឈ្នះមេដាយមាសនាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ តែពុំមានការចាប់អារម្មណ៍ និងផ្សព្វផ្សាយនោះឡើយ។ ការបង្ហោះនេះ ត្រូវបានចែកចាយ និងប្រតិកម្មយ៉ាងច្រើននាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា ការអះអាងខាងលើ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម រូបថតមួយសន្លឹក ដែលបង្ហាញកីឡាការិនីម្នាក់រត់កាន់ទង់ជាតិកម្ពុជានោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្មីៗនេះ ដោយមានការអះអាងថា កីឡាការិនី វ៉ិត ចន្ថា បានឈ្នះមេដាយមាសនាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះ។ រូបថតជាមួយនឹងការអះអាងខាងលើ ត្រូវបានចែករំលែកបន្តរហូតដល់ទៅ ១ម៉ឺនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ហើយក៏មានការបញ្ចេញមតិចោទសួរពីភាពត្រឹមត្រូវនៃការអះអាងទៅលើរូបថតនេះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី០៨ ខែឧសភា ដែលរៀបរាប់ថា «អត់មានអ្នកចាប់អារម្មណ៍ និងផ្សាយសោះ វ៉ិត ចន្ថា មេដាយមាសជូនកម្ពុជា SEA Games 2023»។ Facebook Post | Archived Link រូបភាពជាមួយការអះអាងបែបនេះ ក៏ត្រូវបានផ្សព្វផ្សាយព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុកពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀតផងដែរ។ សូមមើលខ្លឹមសារទាំងស្រុងតាមរយៈតំណភ្ជាប់នៅទីនេះ ១ (archived), ២ […]
Continue Reading