វេបសាយមួយផ្សាយព័ត៌មានក្លែងក្លាយថា អ្នកនាង អែនជែលីណា ជូលី ទទួលមរណភាព
អ្នកស្រី អែនជែលីណា ជូលី (Angelina Jolie) គឺជាតារាសម្ដែងភាពយន្តហូលីវូដអាមេរិកដ៏ល្បីឈ្មោះម្នាក់។ ថ្មីៗនេះ ការអះអាងមួយនៅតាមគេហទំព័រ និងបណ្ដាញសង្គមនានា បានលើកឡើងថា តារាសម្ដែងរូបនេះ បានទទួលមរណភាពហើយ។ ការអះអាងខាងលើ ត្រូវបានចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម គេហទំព័រមួយ បានផ្សាយព័ត៌មានកាលពីសប្ដាហ៍មុនថា តារាសម្ដែងអ្នកស្រី អែនជែលីណា ជូលី បានទទួលមរណភាព ដោយមានរូបថតបង្ហាញមនុស្សយំសោកនៅនឹងមឈូសផងដែរ។ ព័ត៌មាននេះ ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម ហើយត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែប។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានផ្សាយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនជាភាសាអង់គ្លេស ឬប្រែសម្រួលជាភាសាខ្មែរថា «ហូលីវូដរាយការណ៍ព័ត៌មានដ៏សោកសៅអំពី Angelina Julie នាងត្រូវបានបញ្ជាក់ថា… មើលច្រើនទៀត»។ Facebook Post | Archived Link ការអះអាងដូចគ្នានេះ ក៏ត្រូវបានរកឃើញ និងផ្សព្វផ្សាយដោយគេហទំព័រ News 44 Zone […]
Continue Reading