តារា​កំប្លែង​អាមេរិក​ម្នាក់​ ត្រូវ​បាន​កាត់​ត​ជា​អ្នក​បើក​បរ​យន្តហោះ​ចម្បាំង​

ការ​បើក​ការវាយប្រហារ និង​ឈ្លានពាន​ទៅលើ​ប្រទេស​អ៊ុយក្រែន​ពី​សំណាក់​កងទ័ព​រុស្ស៊ី​នា​ពេល​នេះ​ កំពុង​ក្លាយ​ជា​ប្រធានបទ​ក្តៅ​មួយ​ ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​។ ក្នុង​នោះ​​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋ​ភាព​អ្នក​បើក​យន្តហោះ​ចម្បាំង​ម្នាក់​ ត្រូវ​បាន​ចែក​ចាយ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ អ្នក​បើក​យន្តហោះ​ម្នាក់​នេះ​ ត្រូវ​បាន​គេ​អះអាង​ថា​ជា​ខ្មោច​នៃ​ទីក្រុង​គៀវ​ (Ghost of Kyiv) ដោយ​បាន​បាញ់​ទម្លាក់​យន្តហោះ​របស់​រុស្ស៊ី​រហូត​ទៅដល់​៦​គ្រឿង​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ធ្វើ​ឡើង​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ SPK បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​អ្នក​បើក​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​ ភ្ជាប់​នឹង​ការ​អះ​អាង​ថា​ លោក​គឺ​ជា​អ្នក​បើក​បរ​ ដែល​អាច​បាញ់​ទម្លាក់​យន្តហោះ​របស់​ប្រទេស​រុស្ស៊ី​​រហូត​ដល់​ទៅ ​៦​គ្រឿង​​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ម៉ោង​។​ ការ​បង្ហោះ​រូប​ថត​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​ ក៏​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ទៅ​នឹង​រូប​ថត​នេះ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ សរសេរ​រៀប​រាប់​ថា​ «គាត់​កំពុង​តែ​ល្បី​ល្បាញ​យ៉ាង​ខ្លាំង​ក្នុង​បណ្តាញ​សង្គម​សកល​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ពី​គ្រូ​ៗ​ជំនាញ​បង្វឹក​ផ្នែក​ហោះ​ហើរ​ និង​បញ្ជា​យន្ត​ហោះ​ចម្បាំង​ជុំ​វិញ​ពិភពលោក​ ដោយ​សារ​គាត់​ម្នាក់​ឯង​សោះ​ អាច​ហោះ​ប្រយុទ្ធ​ ទម្លាក់​យន្ត​ហោះ​រុស្ស៊ី​រហូត​ដល់​ទៅ​៦​គ្រឿង​ ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ម៉ោង​។ យន្ត​ហោះ​គាត់​ គឺ​គាត់​បាន​សរសេរ​ឈ្មោះ​លើ​វា​ថា​ Ghost […]

Continue Reading