សៀវភៅមួយត្រូវបានកែប្រែចំណងជើងជា«កំពូលជនផ្ដាច់ការវ័យក្មេងនៅអាស៊ី»
ខណៈរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានរងការរិះគន់អំពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សក្នុងប្រទេសរាប់ឆ្នាំមកហើយនោះ រូបថតមួយសន្លឹកបង្ហាញសៀវភៅ ដែលមានរូបថតលោក ហ៊ុន សែន និងចំណងជើងឈ្មោះ «កំពូលជនផ្ដាច់ការវ័យក្មេងនៅអាស៊ី» ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់។ រូបថតនេះ ត្រូវបានចែកចាយ និងមានការបញ្ចេញមតិចម្រុះជាច្រើនពីសំំណាក់អ្នកប្រើប្រាស់ថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថត និងការអះអាងដែលអ្នកប្រើប្រាស់ហ្វេសប៊ុក បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជាមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានចែករំលែកនូវរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពសៀវភៅ៤ក្បាល ដែលមានរូបលោក ហ៊ុន សែន ផ្តិតនៅលើគម្របសៀវភៅ។ សៀវភៅនោះ ត្រូវបានឃើញភ្ជាប់ជាមួយនឹងចំណងជើងជាភាសាខ្មែរថា «កំពូលជនផ្ដាច់ការវ័យក្មេងនៅអាស៊ី»។ ការបង្ហោះរូបថតបែបនេះ ត្រូវបានចែករំលែកជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក ខណៈអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនទៀត បានបញ្ចេញមតិ និងប្រតិកម្មចម្រុះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានបង្ហាញរូបលោក ហ៊ុន សែន និងចំណងជើងសៀវភៅ។ Facebook Post | Archived Link […]
Continue Reading