តើ​នេះ​គឺ​ជា​ពិធី​ស្រោច​ទឹក​មន្ត​​​ឱ្យ​ឆាប់​បាន​ប្ដី​ដូច​ការ​អះអាង​មែន​ឬ​ទេ?

ខណៈ​វីដេអូ​ជាច្រើន​ដែល​បង្ហាញ​ពី​ប្រជាជន​ឥណ្ឌា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ វីដេអូ​ឃ្លីប​​ដែល​បង្ហាញ​ស្ត្រី​មួយ​ក្រុម​ រលាស់​ខ្លួន បន្ទាប់​ពី​ទទួល​ការ​ប្រោះ​ទឹក​ពី​បុរស​​ស្លៀក​ពាក់​ដូច​គ្រូ​គង្វាល​ម្នាក់​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​ពិធី​ស្រោច​ទឹក​មន្ត​ដើម្បី​ឱ្យ​នារីៗ​ឆាប់​បាន​ប្ដី​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ការ​អះអាង​នេះ ​ត្រូវ​បាន​ចែក​រំលែក​​បន្ដ​ជា​ច្រើន​ដង​ មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ ការ​អះអាង​ទៅ​លើ​វីដេអូ​នេះ មិន​ត្រឹមត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ វីដេអូ​ឃ្លីប​មួយ​មាន​រយៈ​ពេល​ជាង​កន្លះ​នាទី​ដែល​បង្ហាញ​ស្ត្រី​មួយ​ក្រុម​ បាន​រលាស់​ខ្លួន និង​ដេក​ដួល​ទៅ​លើ​កម្រាល​លើ​ដី​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ជាង​មួយ​សប្ដាហ៍​កន្លង​មក​នេះ។ វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​គេ​អះអាង​ថា ជា​ពិធី​ស្រោច​ទឹក​មន្ត​ជួយ​ឱ្យ​នារីៗ​ឆាប់​បាន​ដល់​គូ ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​បុរស​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ដូច​គ្រូ​គង្វាល​ម្នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ វីដេអូ​ឃ្លីប​ដែល​មាន​សំណេរ​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​បន្ដ​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិយោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា​ «ពិធី​ស្រោច​ទឹក​មន្ត​​ឱ្យ​ ឆាប់​បាន​ប្ដី​នៅ​ប្រទេសឥ​ណ្ឌា​»។​​ Facebook Post | Archived Link វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​វីដេអូ​នេះ​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link), ឬ​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ […]

Continue Reading