រូប​ថត​ព្រះសង្ឃ​មួយ​​អង្គ​បំពាក់​ជាមួយ​ឧបករណ៍​ស្រូប​សំឡេង​ច្រើន​ ជា​រូប​ភាព​កាត់​ត​

ព្រះ​សង្ឃ​មួយ​អង្គ​ដែល​គង់​នៅ​ក្នុង​អាស្រម​មួយ​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​គេ​បង្ហោះ​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​ព្រះ​សង្ឃ​អង្គ​នោះ​ គ្រង​ស្បង់​និង​បំពាក់​ឧបករណ៍​ស្រូប​សំឡេង​ជា​ច្រើន​នៅ​លើ​ស្បង់​ផង​នោះ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ន័យ​ថា ព្រះ​អង្គ​រង​នូវ​ការ​រំខាន​ពី​សំណាក់​អ្នក​ផលិត​មាតា​ព័ត៌មាន ឬ​មាតិកា​បណ្ដាញ​សង្គម។ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​នា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​​នោះ​ គឺ​ជា​រូបភាព​កាត់​ត។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០២​ ខែ​តុលា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​​មាន​ឈ្មោះ​ថា​ «Chim Sophat = ជីម​ សុផាត» បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​ព្រះ​សង្ឃ​មួយ​អង្គ​​បំពាក់​ជាមួយនឹង​ឧបករណ៍​ស្រូប​សំឡេង​ជាច្រើន​គ្រឿង​នៅ​លើ​ស្បង់​របស់​ព្រះ​អង្គ​ផ្ទាល់​។​ រូប​ថត​ដដែល​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​រៀប​រាប់​ថា​ «បុគ្គល​ខ្លះ​ព្រោះ​តែផល​ប្រយោជន៍ផ្ទាល់​ខ្លួន​ រំខាន​ព្រះ​គុណម្ចាស់​ទាំង​យប់ទាំ​ងថ្ងៃ​»។​ រូប​ថត​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​ព្រះ​អង្គ​ត្រូវបាន​បំពាក់​នូវ​ឧបករណ៍​ស្រូប​សំឡេង​ជា​ច្រើន​។​ Facebook Link | Archived Link រូប​ថត​ដូច​គ្នា​បែប​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដទៃ​ទៀត​ផងដែរ​ ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​០១​ ខែ​តុលា​ ឆ្នាំ​២០២៣​កន្លង​ទៅ​។​ Facebook […]

Continue Reading