រូបថតចំនួន២សន្លឹក ក្នុងចំណោម៣សន្លឹក បង្ហាញឱ្យឃើញមនុស្សឈរតម្រង់ជួរ នៅក្នុងផ្សារទំនើបមួយកន្លែង និងមនុស្សដេកសន្លប់ជាច្រើន ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយ។ ការបង្ហោះនេះ ត្រូវបានភ្ជាប់អះអាងថា បានកើតឡើងនៅផ្សារទំនើបអ៊ីអនម៉ល ដើម្បីទិញម៉ាស៊ីនត្រជាក់ខ្នាតតូច។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងដែលទំព័រហ្វេសប៊ុកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជាមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា «China Nolove» បានបង្ហោះរូបថតចំនួន ៣សន្លឹក ដែលក្នុងនោះ ២សន្លឹកបានបង្ហាញទិដ្ឋភាពមនុស្សកកកុញ តម្រង់ជួរនៅក្នុងផ្សារទំនើប និងទិដ្ឋភាពមនុស្សជាច្រើនបានដួលសន្លប់។ រូបថតទាំងឡាយនេះ ត្រូវបានភ្ជាប់ទៅនឹងសំណេរអះអាងថា នោះគឺជាទិដ្ឋភាព និងហេតុការណ៍ដែលបានកើតឡើងនៅក្នុងផ្សារទំនើបអ៊ីអនម៉ល ក្នុងរាជធានីភ្នំពេញ។ ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានបន្ថែមផងដែរថា មូលហេតុគឺបណ្ដាលមកពីការតម្រង់ជួរជាច្រើនម៉ោង ដើម្បីទិញម៉ាស៊ីនត្រជាក់ខ្នាតតូច។ ការអះអាងមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «មនុស្សជាច្រើនបានដួលសន្លប់ដោយសារការតម្រង់ជួរគ្នា ដើម្បីទិញម៉ាស៊ីនត្រជាក់ខ្នាតតូចរបស់ជប៉ុននៅ AEON Mall កាលពីម្សិលមិញនេះ»។ Facebook Post | […]
Continue Reading