Fact Check: តើប្រាសាទបុរាណមួយនេះស្ថិតនៅរាជធានីបាងកក នៃប្រទេសថៃមែនឬ?
ប្រទេសថៃ គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើននៅក្នុងទ្វីបអាស៊ី ដែលមានភ្ញៀវទេសចរបរទេសធ្វើដំណើរ និងបានចំណាយលុយច្រើនជាងគេបំផុត សម្រាប់ការស្នាក់នៅដើរកម្សាន្ដ។ មិនតែប៉ុណ្ណោះ ប្រទេសជិតខាងកម្ពុជាមួយនេះ ក៏ជាប់ចំណាត់ថ្នាក់ ជាប្រទេសរកចំណូលពីវិស័យទេសចរណ៍បានច្រើនជាងគេបំផុតទី៤ នៅទូទាំងពិភពលោកផងដែរ។ ទន្ទឹមនឹងនេះ មានរូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពប្រាសាទបុរាណដែលកសាងឡើងនៅលើផ្ទៃទឹក ត្រូវបានទំព័រហ្វេសប៊ុកមួយយកមកបង្ហោះចែកចាយ ដោយបានអះអាងថាប្រាសាទនោះ គឺមានទីតាំងស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថាការអះអាង និងរូបថតដែលទំព័រហ្វេសប៊ុកបានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Magical Adventures បង្ហោះនូវរូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពពីលើផ្ទៃអាកាសនៃប្រាសាទបុរាណដ៏ស្រស់ស្អាតមួយកន្លែង។ រូបថតនេះ ត្រូវបានភ្ជាប់ដោយការអះអាងថាប្រាសាទបុរាណមួយនេះ គឺស្ថិតនៅក្នុងទីក្រុងបាងកក នៃប្រទេសថៃ។ រូបថតមួយសន្លឹកនេះ ត្រូវបានប្រតិកម្មបញ្ចេញមតិចម្រុះ និងចែកចាយដោយអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនពាន់ដង។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Bangkok, Thailand» ឬប្រែសម្រួលជាភាសាខ្មែរថា «ទីក្រុងបាងកក ប្រទេសថៃ»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo […]
Continue Reading