រូបភាពបង្គន់ចល័តប្រើដោយដ្រូនគ្រាន់តែជារូបភាពបង្កើតឡើងដោយ AI តែប៉ុណ្ណោះ
ខណៈដែលរូបថតប្លែកៗជាច្រើនអំពីប្រទេសចិន ត្រូវបានគេចែករំលែកនៅលើបណ្ដាញសង្គមនោះ រូបថតមួយសន្លឹកដែលបង្ហាញឱ្យឃើញបង្គន់ចល័តប្រើដោយប្រព័ន្ធដ្រូនមួយគ្រឿង ត្រូវបានបង្ហោះដោយលើបណ្ដាញសង្គមជាការអះអាងថា ប្រទេសចិនបានបង្កើតប្រភេទបង្គន់ចល័តមួយនេះដោយជោគជ័យ។ ការអះអាងខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់ចែកចាយ និងប្រតិកម្មចម្រុះជាច្រើនដងនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា សំណេរខាងលើនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា SciTej – វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានបង្ហោះរូបថតមួយសន្លឹក ដែលបានបង្ហាញបង្គន់ចល័តមួយគ្រឿង ដោយភ្ជាប់ជាមួយស្លាបកង្ហារដ្រូន និងបានអះអាងថា ប្រភេទបង្គន់ចល័តនេះ ត្រូវបានបង្កើតឡើងដោយជោគជ័យដោយប្រទេសចិន។ ការលើកឡើងបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនរយដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានរៀបរាប់ថា «ចិនបានបង្កើតបង្គន់ចល័តបំពាក់ដ្រូន ដោយជោគជ័យ»។ Facebook Post | Archived Link រូបថតជាមួយសំណេរដូចគ្នាបែបនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន នាប៉ុន្មានថ្ងៃចុងក្រោយនេះផងដែរ។ សូមមើលរូបថត និងខ្លឹមសារទាំងស្រុងតាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link), ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived link), […]
Continue Reading