Fact Check: តើ​ពិត​ទេ​ដែល​ផ្លូវ​អម​ឆ្នេរ​សមុទ្រ​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ប្រទេស​កម្ពុជា​?​

បច្ចុប្បន្ន​ភព​ផែន​ដី​របស់​យើង​ មិន​ខ្វះ​ទេ​ទី​កន្លែង​ដែល​ស្រស់​ស្អាត​ និង​មិន​គួរ​ឲ្យ​ជឿ​ជា​ច្រើន​ នៅ​តាម​បណ្តា​ប្រទេស​ទាំង​ឡាយ​ពាស​ពេញ​ពិភព​លោក​ មិន​ថា​ជា​ស្នាដៃ​របស់​មនុស្ស​ជាតិ​ ឬ​ក​កើត​ឡើង​ដោយ​ធម្មជាតិ​នោះ​ទេ។​  ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​ទេស​ភាព​ដង​ផ្លូវ​ស្រប​តាម​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​ ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​លើ​បណ្តាញ​សង្គម​កម្ពុជា​។​ រូប​ថត​នេះ​ត្រូវ​បាន​ភ្ជាប់​ដោយ​ការ​សរសេរ​អះ​អាង​ថា​ ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហាក់​គិត​ថា​ រូប​នេះ​គឺ​ពិត​ជា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើនោះ​​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្លូវ​ស្រប​តាម​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​ និង​បាន​អះ​អាង​ថា​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ប្រទេស​កម្ពុជា​។​ ខេត្ត​កំពត​ គឺ​ជា​ ខេត្ត​មួយ​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា​ ដែល​មាន​ចម្ងាយ​ប្រមាណ​ ១៤៨គីឡូម៉ែត្រ​ ពី​រាជ​ធានី​ភ្នំពេញ​ និង​​មាន​​ឆ្នេរ​ដ៏​វែង​ស្ថិត​នៅ​លើ​ឈូង​សមុទ្រ​ថៃ​ផង​ដែរ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ ហាក់​បាន​គិត​ថា​នេះ​គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ ប្រទេស​កម្ពុជា​យើង ដោយ​មាន​ការ​បញ្ចេញ​មតិ​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «កំពត​ កំពូល​ដួង​ចិត្ត»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading