Fact Check: រូបថតមួយបង្ហាញទិដ្ឋភាពកកកុញនៃការធ្វើដំណើរតាមទូក មិនមែននៅខេត្តរតនគិរីទេ
ខេត្តរតនគិរី ជាខេត្តមួយនៅភូមិភាគឦសាននៃប្រទេសកម្ពុជាដែលមានចម្ងាយប្រមាណ ៥៨៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ វាជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ និងទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។ ទន្ទឹមគ្នានេះ រូបភាពមួយសន្លឹកដែលបង្ហាញអំពីការកកស្ទះនៃការធ្វើដំណើរតាមទូកនៅតាមផ្លូវទឹកមួយ ត្រូវបានចែករំលែកលើបណ្ដាញសង្គមជាមួយការអះអាងថា រូបថតនេះស្ថិតនៅក្នុងខេត្តរតនគិរី។ រូបនេះត្រូវបានបង្ហោះ និងចែកចាយជាច្រើន នៅតាមបណ្តាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះយ៉ាងណាក្តី ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ មានអ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញអំពីទិដ្ឋភាពការកកកុញនៃការធ្វើដំណើរតាមទូក ថែមទាំងបានអះអាង ទៀតថា វាស្ថិតនៅក្នុងខេត្តរតនគិរី។ ការអះអាងនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដង ពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ ដែលបានរៀបរាប់ថា «ពីមុនទឹករីងសុទ្ធតែត្រី ឥឡូវទឹករីងសុទ្ធតែយួន (នៅរតនៈគីរី)»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្តើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី Google Reverse Image ដែលនាំឲ្យទៅរកឃើញប្រភពមួយចំនួននៃរូបភាពដែលបង្ហាញនូវទិដ្ឋភាពនៃការធ្វើដំណើរតាមទូកយ៉ាងកកកុញតាមផ្លូវទឹកមួយ។ រូបភាពដែលមានទម្រង់ដូចគ្នាទាំងស្រុង ត្រូវបានបង្ហោះនៅក្នុងគេហទំព័រមួយកាលពីខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ […]
Continue Reading