Fact Check: តើ​នេះ​គឺ​ជា​ទិដ្ឋភាព​សាក​សព​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ថៃ​មែន​ដែរ​ឬ​ទេ​?

គិត​ត្រឹម​ថ្ងៃ​ទី២០​ ខែ​កក្កដា​នេះ​ ប្រទេស​ថៃ​បាន​កត់​ត្រា​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩រហូត​ដល់​ទៅ​ ៣ ៥០២​នាក់​​ ស្រប​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​សរុប​មាន​ ៤២៦​ ៤៧៥​​នាក់ឯណោះ​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​​ដេញ​ដោល​​អំពី​វិធាន​ការ​ក្នុង​ការ​ទប់​ស្កាត់​ និង​ព្យាបាល​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​ថៃ​នាពេល​ថ្មី​ៗ​នេះ​។​ ទន្ទឹម​គ្នា​នេះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​កម្ពុជា​មួយ​ បាន​បង្ហោះ​រូប​ថត​ចំនួន​បួន​សន្លឹក​ និង​បាន​អះ​អាង​ថា​ ទាំង​នេះ​គឺ​ជា​សាក​សព​អ្នក​ស្លាប់​ដោយ​សារ​កូវីដ​នៅ​ក្នុង​ប្រទេស​ថៃ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់ក្រុម​ការ​ងារ​​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ មានទំព័រ​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​​ ធ្វើ​ប៉ាស្ព័រ​ និង​វីសា​ការងារ​ បាន​បង្ហោះរូប​ថត​ចំនួន​៤​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​ក្រណាត់​រុំ​វេច​ខ្ចប់​ដែល​មាន​ទម្រង់​ដូច​ជា​​សាក​សព​របស់​មនុស្ស​នោះ​ ត្រូវ​បាន​គេ​ដាក់​គរ​លើ​គ្នា​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​ក៏​បាន​អះអាង​ និង​ភ្ជាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ដែល​ហាក់​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នានា​គិត​ថា​ នោះ​គឺ​ជា​សាក​សព​អ្នក​ដែល​ស្លាប់​ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩​នៅ​ក្នុង​ប្រទេស​ថៃ​។​​ រូប​ថត​​​ និង​សំណេរ​​នេះ​​មាន​ការ​ចែក​រំលែក​តៗ​គ្នា​រាប់​សិប​ដង និង​មាន​ការ​ចូល​រួម​បញ្ចេញ​មតិ​ចម្រុះ​បែប​​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ ​ដែល​បាន​រៀប​រាប់​ថា​​​ «​នៅ​ថៃ​ ​កាច​សាហាវ​ណាស់​កូវីដ​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​ទាំង​ឡាយ​នេះ​ តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ […]

Continue Reading