កីឡាការិនីកម្ពុជា ប៊ូ សំណាង មិនបានឈ្នះមេដាយមាសដូចការអះអាងនោះឡើយ
បន្ទាប់ពីវីដេអូកីឡាការិនីកម្ពុជា ប៊ូ សំណាង តស៊ូរត់ក្រោមដំណក់ទឹកភ្លៀងនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនរួចមក ការអះអាងមួយបាននិយាយថា កីឡាការិនីរូបនេះ បានទទួលមេដាយមាសយ៉ាងលំបាក។ ការអះអាងនេះ ត្រូវបានចែកចាយ និងប្រតិកម្មជាច្រើនយ៉ាងផុសផុលនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា ការអះអាងខាងលើ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម ការអះអាងមួយកាលពីថ្ងៃចន្ទកន្លងមកនេះ បានលើកឡើងថា អត្តពលិករត់ប្រណាំងកម្ពុជា ប៊ូ សំណាង បានឈ្នះមេដាយមាស បន្ទាប់ពីនាងតស៊ូរត់នៅក្រោមដំណក់ទឹកភ្លៀងនៅក្នុងការប្រកួតវិញ្ញាសាររត់ចម្ងាយ ៥,០០០ម៉ែត្រ។ ការអះអាងដដែលនេះ ក៏បានបង្ហោះនូវរូបថត ៣សន្លឹក ដែលបង្ហាញអត្តពលិក ប៊ូ សំណាង រត់នៅក្រោមដំណក់ទឹកភ្លៀង និងមានទឹកមុខយំ នៅឯទីលានរត់ប្រណាំង។ ការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តរហូតដល់ទៅជាង ១ម៉ឺនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ហើយក៏មានការបញ្ចេញមតិចោទសួរពីភាពត្រឹមត្រូវនៃការអះអាង និងរូបថតនេះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០៩ ខែឧសភា ដែលរៀបរាប់ថា «ប្អូនស្រី ប៊ូ សំណាង ទទួលបានមេដៃមាសយ៉ាងលំបាកក្នុងការរត់ប្រណាំង ៥,០០០ម៉ែត្រក្រោមដំណក់ភ្លៀង»។ Facebook Post | Archived […]
Continue Reading