ជន​អន្តោប្រវេសន៍​​ដែល​​ប៉ូលិស​​ថៃ​​ឃាត់​​ខ្លួន​​នៅ​​ភាគ​ខាង​ត្បូងមិន​មែន​​ជា​​ជន​ជាតិ​​ខ្មែរ​​ទេ​

ស្រប​ពេល​ព័ត៌មាន​ទាក់ទ​ងនឹង​ការ​ឃាត់​ខ្លួ​នពលករខ្មែរ​ដែល​ព្យាយា​ម​ចូល​ទៅ​កាន់​ប្រទេសថៃ​ដោយខុសច្បាប់ បាន​កើត​ឡើង​ជា​រឿយ​ៗ​នោះ​ វីដេអូ​ឃ្លីបមួយ​​ដែល​បង្ហាញ​​មនុស្ស​មួយ​ក្រុម​​លាក់​ខ្លួន​នៅ​ក្នុង​រថយន្ត​​មួយ ត្រូវ​បាន​បង្ហោះ​ឡើង​​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា មនុស្ស​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​នោះ គឺ​ជា​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​។​ វីដេអូ​ឃ្លីប​ភ្ជាប់​នឹង​ការ​អះអាង​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បង្ហោះ​យ៉ាង​ផុសផុល​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មីនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​រក​ឃើញ​មនុស្ស​មួយ​ក្រុម​​បាន​លាក់​ខ្លួន​នៅ​ក្នុង​រថយន្ត​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​ បាន​រៀប​រាប់​ក្នុង​ន័យ​ថា មនុស្ស​ដែល​តម្រួត​ថៃ​ឃាត់​ខ្លួន​នោះ គឺ​​ជា​ពល​ករ​ខ្មែរ​ដែល​ព្យាយាម​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់។​ ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​​ ពុំ​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍ និង​ទីតាំង​​ដែល​បាន​កើត​ឡើង​នោះ​ឡើយ​ ដែល​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់នៅ​តាម​​បណ្ដាញ​សង្គម​ បាន​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​ ដែល​បាន​សរសេរ​ថា «ឃើញ​ហើយ​គួរ​អោយ​សង្វេគ​ជាតិ​សាសន៍​ខ្ញុំ​😫🥺»។​ Facebook Post | Archived Link វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ […]

Continue Reading