Fact Check: តើវីដេអូនេះបង្ហាញការប្រហារជីវិតបុរស៤នាក់ដែលបានរំលោភកូនក្មេងមែនឬទេ?
ការអនុវត្តទោសប្រហារជីវិតនៅតែបន្តមាននៅតាមបណ្តាប្រទេសនានា ដូចជាប្រទេសជប៉ុន សិង្ហបុរី ចិន និងវៀតណាមជាដើម ដែលវីធីសាស្រ្តមួយនេះ បានក្លាយទៅជាប្រធានបទនៃការជជែកវែកញែក ដេញដោល និងចែករំលែកយ៉ាងផុសផុល។ ជាក់ស្តែង នៅលើបណ្ដាញសង្គមកម្ពុជាថ្មីៗនេះមានវីដេអូ និងរូបថតចំនួនបីសន្លឹក បង្ហាញអំពីទិដ្ឋភាពនៃការចង និងយកមនុស្សទៅដុត ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមអះអាងថា នេះគឺជាលទ្ធផលនៃការរំលោភកូនក្មេង។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ មានអ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះវីដេអូ និងរូបថតផ្តាម បង្ហាញអំពីសកម្មភាពដែលក្រុមមនុស្សមួយក្រុម បាននឹងកំពុងតែចង និងដុតបុរសចំនួន៤នាក់នៅក្នុងភ្លើងចំបើង។ អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះក៏បានអះអាងផងដែរថា ទិដ្ឋភាពទាំងនេះ គឺជាការកាត់ទោសប្រហារជីវិតសម្រាប់ជនដែលបានរំលោភកូនក្មេង។ វីដេអូឃ្លីប និងរូបថតផ្តាមចំនួនបីសន្លឹកនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ថា «#ទោសប្រហារជីវិតពីបទរំលោភកូនក្មេង»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើករណីនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google […]
Continue Reading