Fact-Check: ឱសថ​បុរាណ​ចិន​លានហួ ឈីងវ៉េន មិន​មែន​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩​ទេ

ឱសថ​បុរាណ​ចិន ​លៀនហួ ឈីងវ៉េន (Lianhua Qingwen)​ចំនួន ៨៨,០០០​ប្រអប់ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​នេះ ដែល​ពិធី​ប្រគល់ និង​ទទួល​ឱសថ​បុរាណ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ឡើ​នៅ​ទីស្ដីការ​ក្រសួង​សុខាភិបាល​រវាង​រដ្ឋមន្ត្រី​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិនធាន (Wang Wentian)។ ឱសថ​បុរាណ​ចិន​នេះ ត្រូវ​បាន​ផ្ដល់​ដោយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​សភា​ពាណិជ្ជកម្ម​ចិន​ប្រចាំ​កម្ពុជា ក្រោម​ទម្រង់​ជា​ជំនួយ​សម្រាប់​ចូល​រួម​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ចំ​ពេល​ដែល​កម្ពុជា​កំពុង​តែ​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នោះ។ ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សព្វផ្សាយ​អំពី​ពិធី​ប្រគល់ និង​ទទួល​ឱសថ​បុរាណ​នេះ មាន​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ថា វា​គឺ​ជា​ឱសថ​ដែល​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩។ ការ​អះ​អាង​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រាប់​រយ​ដង​យ៉ាង​ឆាប់​រហ័ស និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​ផង​ដែរ។ ទោះជាយ៉ាងណា ការ​អះ​អាង​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ផង​ដែរ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មេសា​នេះ ការ​អះ​អាង​លើ​ទំព័រ​ហ្វេសប៊ុក​​មួយ បាន​និយាយ​ថា ឱសថ​បុរាណ​ចិន លានហួ ឈីងវ៉េន (Lianhua Qingwen ឬ LHQW) គឺ​ជា​គ្រាប់​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហោះ​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត​ ៤​សន្លឹក ក្នុង​នោះ​រូបថត ២​សន្លឹក បង្ហាញ​ពី​គ្រាប់ និង​ប្រអប់​ឱសថ​នោះ​ដោយ​មាន​ការ​សរសេរ​ថា […]

Continue Reading

មន្ត្រី​នគរបាល​ម្នាក់​មិន​មែន​ធ្លាក់​ខ្លួន​ពិការ​ដោយសារ​ចាក់​វ៉ាក់សាំង​ចិន​ទេ

វ៉ាក់សាំង​ជា​ជំនួយ​របស់​ចិន ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ហើយ ៣​ថ្ងៃ​ក្រោយ​មក យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ចាប់​ផ្ដើម។ ការ​ចាក់​វ៉ាក់សាំង​ចិន​សម្រាប់​បង្ការ​ជំងឺ​កូវីដ​១៩​នេះ បាន​ជំរុញ​ឱ្យ​មាន​ការ​ជជែក និង​ពាក្យ​ចរចាម​អារ៉ាម​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង ដែល​ត្រូវ​បាន​ចែក​រំលែក​នៅ​ក្នុង​រង្វង់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ជុំ​វិញ​បញ្ហា​នេះ យើង​កត់​សម្គាល់​នូវ​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដែល​អះ​អាង​ថា នគរបាល​ជាន់​ខ្ពស់​មួយរូប​នៅ​ក្រសួង​មហាផ្ទៃ បាន​ធ្លាក់​ខ្លួន​ពិការ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ចិន ដែល​ជា​ហេតុនាំ​ឱ្យ​មានការ​ចោទ​សួរ​ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ចិន​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia​ បាន​បង្ហាញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ម្នាក់ បាន​បង្ហោះ​សារ​នៅ​ថ្ងៃ​ទី​២៧​កុម្ភៈ​ថា​«ដំណឹង​ក្ដៅៗ​ក្រៅ​ផ្លូវការ មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ​ម្នាក់​ធ្លាក់​ខ្លួន​ពិការ​ ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ចិន។ ករណី​នេះ បើ​ជា​ការ​ពិត​មែន លោក ហ៊ុន សែន ត្រូវ​ពិចារណា​ឡើង​វិញ មុន​នឹង​បន្ត​ចាក់​ទៀត»។ ជាង​នេះ​ទៀត អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត បាន​អះ​អាង​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា «ឧត្ដមសេនីយ៍​នៃ​ក្រសួង​មហាផ្ទៃ​ម្នាក់​ធ្លាក់​ខ្លួន​ពិការ និង​មនុស្ស​ជាច្រើន​ទៀត​​ កំពុង​ចេញ​រោគ​សញ្ញា​ប្លែកៗ ក្រោយ​ពី​បាន​ចាក់​វ៉ាក់សាំង​ជជុះ​ចិន»។ Facebook Post | Archived Link | Facebook Post | Archived Link […]

Continue Reading

បុរស​ជន​ជាតិ​ចិន​មិន​បាន​រត់​គេច​ពី​មណ្ឌល​ចត្តាឡីស័ក​នៅ​ភ្នំពេញ​ទេ

កម្ពុជា​កំពុង​តែ​ប្រយុទ្ធ​​នឹង​ការ​ឆ្លង​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណា​ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​ប្រកាស​វិធានការ​បន្ទាន់​ដើម្បី​ទប់​ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​ក្នុង​សហគមន៍​លើក​ទី​៣​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។ ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​ក្នុង​សហគមន៍​លើក​ទី​៣​នេះ បាន​កើត​ឡើង បន្ទាប់​ពី​ការ​រក​ឃើញជន​ជាតិ​ចិន​មួយ​ក្រុម​ធំដែល​រស់​នៅ​តំបន់​ពាណិជ្ជកម្ម​កោះ​ពេជ្រ បាន​ឆ្លង​វីរុស​កូរ៉ូណា។ កម្ពុជា​រក​ឃើញ​មនុស្ស​ដល់​ទៅ ៧៦៦​នាក់ បាន​ឆ្លង​វីរុស​កូរ៉ូណា ក្នុង​នោះ ២៥៩​នាក់​ បាន​ឆ្លង​វីរុស​នេះ​ជាប់​ពាក់​ព័ន្ធ​នឹង​​ការ​ឆ្លង​ក្នុង​សហគមន៍លើក​ទី​៣ ហើយ​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន នេះតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ។ ជា​លទ្ធផល ការ​អះ​អាង និង​ពាក្យ​មិន​ត្រឹម​ត្រូវ​ជាច្រើន​ជាប់​ពាក់​ព័ន្ធ​នឹង​ជន​ជាតិ​ចិន ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​ហ្វេសប៊ុក តេឡេក្រាម និង​បណ្ដាញ​សង្គម​ដទៃ​ទៀត​នៅ​កម្ពុជា។ ករណី​មួយ​បែប​នេះ ការ​ត្រួត​ពិនិត្យ​របស់ FC Cambodia បាន​បញ្ជាក់​ថា ការ​បង្ហោះ​សារ​ដែល​និយាយ​ថា បុរស​ជន​ជាតិ​បាន​រត់​គេច​ពី​មណ្ឌល​ចត្តាឡីស័ក​នៅ​ភ្នំពេញ មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម (Social Media Claims) ​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ រូបថត​នៃ​បុរស​ជន​ជាតិន​ចិនរួម​ជាមួយ​លិខិត​ឆ្លង​ដែន​ផង​ដែរ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ចែក​រំលែក ដោយ​អះ​អាង​ថា បុរស​ជន​ជាតិ​ចិន​នោះ កំពុង​រត់​គេច​ពី​ការ​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក បន្ទាប់​ពី​ធ្វើ​តេស្ត​ឆ្លង​ជំងឺ​កូវីដ​១៩។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​ជំរុញ​ទៅ​ពលរដ្ឋ​កម្ពុជា​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​បុរស​ជន​ជាតិ​ចិន ហើយ​រាយការណ៍​ប្រាប់​ទៅ​អាជ្ញាធរ​មូលដ្ឋាន ប្រសិន​បើ​ប្រទះ​ឃើញ​បុរស​ចិន​រូប​នេះ​នៅ​ទីណា។ សារ​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ដែល​បង្ហោះ​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ បាន​រៀបរាប់​ថា «សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​បុគ្គល​រូប​នេះ គាត់​វិជ្ជមាន​កូវីដ ហើយ​បាន​គេច​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​ភ្នំពេញ»។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​រាប់​ពាន់​នាក់ បាន​បញ្ចេញ​ប្រតិកម្ម​លាយ​ឡំ​ជាមួយ​មតិ​យោបល់​ផ្សេងៗ​ឆ្លើយ​តប​នឹង​សារ​បង្ហោះ​នេះ។ ការ​អះ​អាង​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​ក្រុម​ផ្សេងៗ​ទៀត […]

Continue Reading