Fact Check: រូបថតបង្ហាញអំពីទិដ្ឋភាពព្រះវិហារចិនមួយនេះ គឺស្ថិតនៅក្នុងទីក្រុងតាខ្មៅ
សំណង់អគារជាច្រើនទីតាំងនៅក្នុងប្រទេសកម្ពុជា ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ហើយប្រៀបប្រដូច ឬហៅថា អគារទាំងនោះថា ស្ថិតនៅឯប្រទេសណាមួយនៅលើពិភពលោក។ ក្នុងចំណោមសំណង់អគារទាំងនោះ សំណង់អគាររចនាបថបុរាណចិនមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកម្ពុជាជាមួយនឹងការអះអាង ថា សំណង់អគារមួយនៅក្នុងស្រុកចិនទៅវិញ។ រូបថតជាមួយនឹងការអះអាងបែបនេះ បានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើបណ្ដាញសង្គមនិយាយភាសាខ្មែរ។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ ទំព័រហ្វេសបុ៊ុកមួយ បានបង្ហោះរូបថតចំនួនពីរសន្លឹកដែលបាន បង្ហាញអំពីទិដ្ឋភាពខ្លោងទ្វារ និងព្រះវិហារដែលមានរចនាបទចិន។ ទំព័រហ្វេសប៊ុកមួយនេះ ក៏បានបញ្ជាក់នៅក្នុង សារបង្ហោះខ្លួនឯងផងដែរថា ប្រភពនៃរូបថតទាំងឡាយនេះត្រូវបានយកចេញមកពីទំព័រហ្វេសប៊ុក Foto Cambodia ក៏ប៉ុន្តែ មិនបានបញ្ជាក់ច្បាស់លាស់ទេថា ទិដ្ឋភាពនៃព្រះវិហារមួយនេះស្ថិតនៅទីតាំងកន្លែងណាឲ្យប្រាកដឡើយ។ រូបថតពីរសន្លឹកដែលភ្ជាប់ជាមួយសំណេរនេះត្រូវបានចែករំលែកបន្តៗគ្នាជាច្រើនដង រួមជាមួយនឹងការចុចគាំទ្រពី សំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។ រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើដែលបានរៀបរាប់ជាភាសាខ្មែរថា «តិចច្រលំថា នៅតាខ្មៅអីទៅ នៅស្រុកចិនហ្នឹងណា»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ […]
Continue Reading