តើ​នេះ​ក្រុម​​មនុស្ស​ទាំង​នេះ​​​រង់​ចាំ​ទិញ​ទឹក​អប់​ Dior នៅ​ក្នុង​ផ្សារ​ទំនើប​​នៅ​កម្ពុជា​មែន​ឬ​ទេ​?

រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​នៅ​ខាង​មុខ​ហាង​ទឹក​អប់​ ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះអាង​ថា​ នេះ​គឺ​ជា​ហេតុការណ៍​នៃ​ការ​កក​កុញ​រយៈ​ពេល​ជាង​៥ម៉ោង​ នៅ​ក្នុង​ផ្សារទំនើប​ជីបម៉ុង​ណូរ៉ូម៉ល​ (Chipmong Noromall) ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​ ការអះអាង​បែប​នេះ​ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុសផុល​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ៣​សន្លឹក​ ដែល​ក្នុង​នោះ​ មួយ​សន្លឹក​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​ជា​ច្រើន​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​​ថា​ នោះ​គឺ​ជា​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​ជីបម៉ុង​ណូរ៉ូ​ម៉ល​ ក្នុង​រាជធានី​ភ្នំពេញ​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​មូល​ហេតុ​ថា ​បណ្ដាល​មក​ពី​មនុស្ស​ជា​ច្រើន​បាន​តម្រង់​ជួរ​ជា​ច្រើន​ម៉ោង​ ដើម្បី​ទិញ​ទឹក​អប់​ម៉ាក​ Dior។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ដែល​បាន​រៀប​រាប់​ថា​ «​​​​បទ​ពិសោធន៍ដ៏​គួ​រឱ្យរន្ធត់​ជា​លើកដំ​បូង​ ដែល​បាន​ចូល​ជួរ​រយៈពេល​ ៥​ម៉ោង​ នៅ​ផ្សា​រទំនើបជីបម៉ុងណូរ៉ូ ដើម្បី​ទិញទឹកអប់​ Dior នេះ​»​។​ Facebook Post | Archived Link […]

Continue Reading