Fact Check: តើវីដេអូ​នេះ​បង្ហាញ​​ការ​ប្រហារ​ជីវិត​បុរស​៤​នាក់​ដែល​បាន​​រំលោភ​កូន​ក្មេង​មែន​​ឬ​ទេ​?

ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​នៅ​តែ​បន្ត​មាន​នៅ​តាម​បណ្តា​ប្រទេស​នានា​ ដូច​ជា​ប្រទេស​ជប៉ុន​ សិង្ហបុរី​ ចិន​ និង​វៀត​ណាម​ជា​ដើម​​ ​ដែល​វីធី​សាស្រ្ត​មួយ​នេះ បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក​ ដេញ​ដោល​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល។​ ជា​ក់​ស្តែង​ នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​ថ្មី​ៗ​នេះ​មាន​វីដេអូ​ និង​រូប​ថត​ចំនួន​បី​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃ​ការ​ចង​ និង​យក​មនុស្ស​ទៅ​ដុត​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​អះ​អាង​ថា នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​រំលោភ​កូន​ក្មេង​។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់ក្រុម​ការ​ងារ​​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ និង​រូប​ថត​ផ្តាម​ បង្ហាញ​អំពីសកម្មភាព​ដែល​ក្រុម​មនុស្ស​មួយ​ក្រុម​ បាន​នឹង​កំពុង​តែ​ចង​​ និង​ដុត​បុរស​ចំនួន​៤​នាក់​នៅ​ក្នុង​ភ្លើង​ចំបើង​។​ អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​ដដែល​នេះ​ក៏​បាន​​អះអាង​ផង​ដែរ​ថា ទិដ្ឋ​ភាព​ទាំង​នេះ​ គឺ​ជា​ការ​កាត់​ទោស​ប្រហារ​ជីវិត​សម្រាប់​ជន​ដែល​បាន​រំលោភ​កូន​ក្មេង​។​ វីដេអូឃ្លីប​​ និង​រូប​ថត​ផ្តាម​ចំនួន​បី​សន្លឹក​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​​​ «#ទោស​ប្រហារ​ជីវិត​ពី​បទ​រំលោភ​កូន​ក្មេង​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​ករណី​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google […]

Continue Reading