Fact Check: រូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាន់ដោយលោកប្រធានាធិបតី ត្រាំ គឺជារូបថតកាត់ត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែទទួលរងនូវការរិះគន់ និងការវាយប្រហារជាពាក្យសម្តីត្រូវបានធ្វើឡើង និងបង្ហោះជារឿយៗពីសំណាក់អ្នកគាំទ្រ និងអតីតប្រធានគណបក្សប្រឆាំងដ៏ធំមួយ ដែលវាបានក្លាយជាប្រធានបទដេញដោល និងជជែកវែកញែកនៅលើបណ្តាញសង្គមនានាយ៉ាងផុសផុល។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពលោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានកាន់បង្ហាញរូបថតលោក ហ៊ុន សែន ដោយភា្ជប់នឹងការសរសេរថាលោក ហ៊ុន សែន គឺជាមេផ្តាច់ការនោះ ត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជារូបថតកែច្នៃ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩កន្លងមកនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ បង្ហោះរូបថតមួយសន្លឹកដែលបានបង្ហាញអំពីទិដ្ឋភាពលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងកាន់រូបថតលោកនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន។ រូបថតដដែលនេះ ក៏បានភ្ជាប់ជាមួយនឹងការសរសេរផងថា «ទិសដៅយើងបន្ទាប់ទៀត គឺមេផ្តាច់ការ ហ៊ុន សែន»។ រូបថតមួយសន្លឹកនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកដែលបានសរសេររៀបរាប់នៅក្នុងសំណេរថា «បើយើងជាខ្មែរត្រូវតែក្រោកឈរឡើងកម្ចាត់មេដឹកនាំផ្ដាច់ការចោល […]
Continue Reading