Fact Check: រូបលោក ខឹម វាសនា ត្រូវបានកាត់តនៅលើគម្របសៀវភៅ
ការវាយប្រហារជាពាក្យសម្ដី និងការរិះគន់ចម្រុះយ៉ាងចំៗទៅលើពិធីករទូរទស្សន៍បាយ័នលោក អេង រិទ្ធី ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម បានធ្វើឡើងជារឿយៗ ជាពិសេសក្រោយពេលដែលលោកធ្លាប់បានលើកឡើងជាសាធារណៈថា នៅស្រុកខ្មែរយើងនេះគ្មានបងប្អូនជនជាតិវៀតណាមនោះទេ។ នៅក្នុងចំណោមនោះ មានរូបថតមួយសន្លឹកបង្ហាញលោក អេង រិទ្ធី អង្គុយអានសៀវភៅមួយដែលមានគម្របរូបលោក ខឹម វាសនា ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់បង្ហោះនៅតាមបណ្តាញសង្គមនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់របស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជារូបថតកែច្នៃ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ថ្មីៗកន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់បានបង្ហោះរូបថតមួយសន្លឹក ចូលទៅក្នុងក្រុមហ្វេសប៊ុក ប្រជុំកំពូលអ្នកនយោបាយ ដោយបានបង្ហាញរូបថតរបស់លោក អេង រិទ្ធី ពិធីករដ៏ល្បីឈ្មោះមួយរូបរបស់ទូរទស្សន៍បាយ័នកំពុងតែអង្គុយអានសៀវភៅ។ សៀវភៅដែលលោកកំពុងអាននោះ មានចំណងជើងថា «វិធីក្លាយជាព្រំជេរម៉ែលោក» ដោយភ្ជាប់ជាមួយនឹងរូបថតលោក ខឹម វាសនា ផ្តាមពីលើគម្របសៀវភៅផងដែរ។ លោក ខឹម វាសនា ត្រូវបានស្គាល់ជាទូទៅថា គឺជាមេដឹកនាំគណបក្សប្រឆាំងមួយរូបនៅក្នុងប្រទេសកម្ពុជា។ រូបថតនេះក៏ត្រូវបានប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើនផងដែរ។ រូបភាពផ្តាមចេញពីក្រុមហ្វេសប៊ុក ប្រជុំកំពូលអ្នកនយោបាយ បានសរសេររៀបរាប់ថា «អានហើយចេះបោក»។ Facebook […]
Continue Reading