Fact Check: តើរថយន្តទាំងនេះបានរលាយខូចខាតដោយសារតែកំណើនកម្ដៅផែនដីនៅប្រទេសគុយវ៉ែតមែនឬទេ?
ប្រទេសកាណាដា បានកំពុងតែជួបប្រទះនូវបញ្ហាអាកាសធាតុក្តៅខ្លាំងបំផុតដែលពុំធ្លាប់មាន នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងទៅដល់គ្រឿងបរិក្ខារ ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អាគារនានាជាច្រើន។ គ្រោះធម្មជាតិមួយនេះ ត្រូវបានអ្នកប្រើប្រាស់លើកយកមកជជែកដេញដោល យ៉ាងផុសផុលនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ទន្ទឹមគ្នានេះ រូបថតជាច្រើនសន្លឹកបង្ហាញអំពីរថយន្តចំនួន ២គ្រឿង ដែលរលាយភ្លើងបញ្ជាសញ្ញាខាងក្រោយ និងមានការរលាយផ្សេងទៀត ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយនឹងការរៀបរាប់ថា វាជាទិដ្ឋភាពនៃរលកកម្តៅនៅក្នុងប្រទេសគុយវ៉ែត។ ទោះយ៉ាងណាការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថាការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ មានទំព័រហ្វេសប៊ុកមួយ បង្ហោះរូបថតជាច្រើនសន្លឹក ដែលបានបង្ហាញអំពីទិដ្ឋភាពការរលាយនៃយានយន្ត និងគ្រឿងបរិក្ខារដែលមានសារធាតុជ័រដូចជា ធុងសំរាម ធុងទឹកជាដើម។ ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានអះអាងនៅក្នុងសារបង្ហោះរបស់ខ្លួនដែរថា វាបានកើតឡើងនៅក្នុងប្រទេសគុយវ៉ែត ដោយសារតែការកើនឡើងនៃអាកាសធាតុ។ រូបថតជាមួយសំណេរនេះត្រូវបានចែករំលែកបន្តៗគ្នាជាច្រើនដង រួមជាមួយនឹងការចុចគាំទ្រពីសំណាក់អ្នកប្រើ ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកដែលបានរៀបរាប់ជាភាសាខ្មែរថា «អាកាសធាតុឡើងកំដៅខ្លាំង តាមប្រភពបញ្ជាក់ថា នៅទីក្រុង គុយវែត»។ Facebook Post | Archived Link រូបថតទាំងឡាយនេះ ក៏ត្រូវបានទំព័រហ្វេសប៊ុកដទៃទៀត បង្ហោះ និងចែករំលែកបន្តផងដែរកាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ […]
Continue Reading