Fact Check: រូប​ថត​បង្ហាញ​អំពី​វិបត្តិ​ដំណាំ​ឪឡឹក​មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ឡើយ​

នា​រយៈ​ពេល​ចុង​ក្រោយ​ថ្មី​ៗ​នេះ​ ដំណាំ​មៀន​ប៉ៃលិន​របស់​ប្រជា​កសិករ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំ​ដែន​កម្ពុជា​-ថៃ​ កំពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​ទីផ្សារ​ ដោយ​សារ​តែ​ភាគី​ខាង​ប្រទេស​ថៃ​កំពុង​តែ​បិទ​ច្រក​ព្រំដែន​របស់​ខ្លួន​ និង​ហាមឃាត់​មិន​ឱ្យ​នាំ​ចូល​។​ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ អនុញ្ញាត​ឲ្យ​លោក​ ហ៊ីង​ ប៊ុន​ហៀង​ នាយក​រង​ខុទ្ទកាល័យ​របស់​លោក​ ចុះ​ទៅ​ប្រមូល​ទិញ​ពី​ប្រ​ជា​កសិករ​ដែល​កំពុង​ជួប​បញ្ហា​នាំ​ចេញ​ ដោយ​សារ​តែ​ការ​បិទ​ច្រក​ព្រំដែន​​នេះ​។ ទន្ទឹម​នឹង​នេះ​​ រូប​ថត​ចំនួន​ ៤​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ចម្ការ​ឪឡឹក​មួយ​កន្លែង​ និង​មនុស្ស​ប្រុស​ស្រី ​២នាក់​ អង្គុយ​យំ​ ត្រូវ​បាន​បង្ហោះ​ដោយ​អះ​អាង និង​អំពាវ​នាវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ជួយ​គាំទ្រ​ប្រជា​កសិករ​ខ្មែរ​។​  ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​មួយ​នេះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Sdach Reading បាន​បង្ហោះ​រូប​ថត​ចំនួន​ ៤​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​មនុស្ស​ប្រុស​ស្រី​២​នាក់​កំពុង​តែ​យំ​ស្រក់​ទឹក​ភ្នែក​ និង​ទិដ្ឋ​ភាព​ដំណាំ​ឪឡឹក​ជា​ច្រើន​រយ​ផ្លែ​នៅ​ក្នុង​ចម្ការ​មួយ​កន្លែង​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ បាន​សរសេរ​រៀប​រាប់​បន្ថែម​នៅ​ក្នុង​សារ​បង្ហោះ​របស់​ខ្លួន​ ដោយ​អំពាវ​នាវ​សុំ​ឲ្យ​ប្រជាជន​ខ្មែរ​ ជួយ​លើក​តម្កើង​ និង​គាំទ្រ​ទិញ​ផលិត​ផល​ដំណាំ​មួយ​នេះ​។​ រូប​ថត​ និង​សំណេរ​អះ​អាង​​នេះ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ពាន់​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​គឺ​ជា​ រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ដែល​បាន​រៀប​រាប់​ថា​ «តោះ​នាំ​គ្នា​ ខ្មែរ​ជួយ​ខ្មែរ​ […]

Continue Reading