Fact Check: វីដេអូ​ភ្លើង​ឆេះ​ជំរុំ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​បង់ក្លាដែស​ត្រូវ​បាន​អះ​អាង​ថា កើត​ឡើង​នៅ​ភូមា

ភូមា ឬ​មីយ៉ាន់ម៉ា បាន​ធ្លាក់​ក្នុង​អស្ថេរភាព​នយោបាយ​ និង​អំពើ​ហិង្សា​ដ៏​បង្ហូរ​ឈាម​អស់​រយៈ​ជាង ២​ខែ​ហើយ ក្រោយ​ពី​ក្រុម​យោធា​បាន​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក​នេះ។ ទន្ទឹម​គ្នា​នេះ ឃ្លីប​វីដេអូ​ហេតុការណ៍​ភ្លើង​ឆាប​ឆេះ​មួយ ត្រូវ​បាន​គេបានអះអាងថា បង្ក​ឡើង​ដោយ​ក្រុម​យោធា​ភូមា ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋមីយ៉ាន់ម៉ា​ជាច្រើននាក់​​ស្លាប់បាត់បង់ជីវិត និងបាត់បង់​ជម្រកស្នាក់នៅ។ ទោះយ៉ាងណា ការស៊ើបអង្កេតរបស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង និង​ផ្សព្វផ្សាយនោះ គឺ​មិនពិតនោះឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាលពីថ្ងៃទី២៣ ខែមីនា​កន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញហេ្វសបុក​ម្នាក់ បានអះអាងថា ពលរដ្ឋ មីយ៉ាន់ម៉ាជាច្រើននាក់ ត្រូវបានស្លាប់ដោយសារតែភ្លើងឆេះជំរុំ។​ រូបភាព​ផ្ដាម​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក រៀបរាប់​ថា «ក្តៅៗស៊ែរបន្ទាន់ ដើម្បីឲ្យលោក UN, NATO, ICC ពលរដ្ឋភូមាត្រូវស្លាប់និងបាត់បង់ជំរក ពិចារណាដល់ណាទៀតលោក ពិចារណារអោយលឿនៗទៅ»។ Facebook Link | Archived Link  ការត្រួត​ពិនិត្យ​ការ​ពិត ក្រុមការងាររបស់ Fact Crescendo Cambodia ចាប់ផ្តើមធ្វើការត្រួតពិនិត្យ​តាមរយៈការស្វែងរកនូវប្រភពវីដេអូនានា ដែលនាំឱ្យយើងមានទៅដល់ប្រភពមួយចំនួនទាក់ទងនឹងព្រឹត្តិការណ៍នេះ។ បើតាមការផ្សព្វផ្សាយមួយរបស់សារព័ត៌មាន​ […]

Continue Reading