Fact-Check: រូបថត​មួយ​សន្លឹក​ត្រូវ​បាន​អះ​អាង​ដោយ​មិន​ត្រឹម​ត្រូវ​ថា​ជា​សហគមន៍​បណ្ដែត​ទឹក​វៀតណាម​នៅ​កម្ពុជា

កាល​ពី​ថ្ងៃ​ទី០២ ខែ​មិថុនា ឆ្នាំ​២០២១ សាលា​រាជ​ធានី​ភ្នំពេញ​បាន​ទុក​ពេល ១​សប្ដាហ៍​ឱ្យ​រុះ​រើ​សំណង់​បណ្ដែត​ទឹក​នានា​នៅ​ក្នុង​ភូមិសាស្ត្ររាជ​ធានី​ភ្នំពេញ ដែល​សំណង់​បណ្ដែត​ទឹក​ទាំង​នោះ ត្រូវ​បាន​គេ​ដឹង​ថា ជា​សហគមន៍​ជន​ជាតិ​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ចាប់​តាំង​ពី​ពេល​នោះ​មក សហគមន៍​បណ្ដែត​ទឹក​ជន​ជាតិ​វៀតណាម បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជា​បន្ត​បន្ទាប់។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវបាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះ​អាង​ថា វា​គឺ​ជា​សហគមន៍​បណ្ដែត​ទឹក​មួយ​របស់​ក្រុ​មជន​ជាតិវៀតណាម​ ដែល​កំពុង​រស់នៅ និង​ប្រកប​របរ​ការងារ​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា រូបថត​មួយ​សន្លឹក​នោះ មិន​មែន​ជា​សហគមន៍​បណ្ដែត​ទឹក​នៅ​កម្ពុជា​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​​នូវ​ទិដ្ឋភាព​នៃ​ការ​រស់​របស់​ប្រជាជន​នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ។ អ្នក​ប្រើ​ហ្វេសប៊ុក​នេះ បាន​ចោទ​ជា​សំណួរ​ថា តើ​ការ​រស់នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ​បែប​នេះ បាន​ផ្ដល់​ផល​ចំណេញ​អ្វី​ខ្លះ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ហើយ​​តើ​គួរ​រក្សា​ទុក ឬ​ក៏​លុប​បំបាត់​ចោល​នូវ​ការ​រស់នៅ​បែប​នេះ។ ថ្វី​ត្បិត​សំណេរ​របស់​អ្នក​ប្រើ​​ហ្វេសប៊ុក​មួយ​​នេះ កត់​សម្គាល់​ដោយ​ចំៗ​ទៅ​ដល់​សហគមន៍​ជន​ជាតិ​វៀតណាម​ក្ដី ប៉ុន្តែ សំណេរ​នេះ​បាន​សំដៅ​ទៅ​សល់​សហគមន៍​ជន​ជាតិ​វៀតណាម​ដែល​រស់​នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ​នៅ​កម្ពុជា។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ដល់​ទៅ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក រៀបរាប់​ថា «ទេសភាព​ស្រស់​ស្អាត​យ៉ាង​ហ្នឹង តើ​បាន​ផល​ប្រយោជន៍​ ហើយ​ចំណេញ​អ្វី​ខ្លះ​ដល់​ពលរដ្ឋ​ខ្មែរ​យើង? តើ​យើង​គួរ​រក្សា​ទុក ឬ​ក៏​រំលាយ​ចោល​ទេសភាព​ទាំង​នេះ? ហើយ​នរណា​ជា​អ្នក​រំលាយ​បាន ខ្ញុំ​ចង់​ដឹង?»។ Facebook Post | Archived […]

Continue Reading

Fact-Check: រូបថត​ពីរ​សន្លឹក​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​​និគមជន​វៀតណាម​នៅ​កម្ពុជា​

កាល​ពីចុង​ឆ្នាំ​២០១៩​កន្លង​មក រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ផែនការ​ផ្ដល់​ដី​ទំហំ ៤០​ហិកតា​ស្ថិត​នៅ​ក្នុង​ស្រុក​រលៀប្អៀរ ខេត្ត​កំពង់ឆ្នាំង​សម្រាប់​ការ​ផ្លាស់​ទី​ប្រជាជន ៤ ៥៦៣​គ្រួសារ​ពី​ការ​រស់​នៅ​លើ​ទឹក មក​រស់នៅ​លើ​គោក។ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ចុង​ឆ្នាំ​នោះ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៤ ៥០០​គ្រួសារ​នោះ ក៏​មាន​ដែរ​ជន​ជាតិ​វៀតណាម ២ ៤៨០​គ្រួសារ។ ចាប់​តាំង​ពី​ពេល​នោះ​មក ផែនការ​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម។ ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​បាន​បង្ហោះ​រូបថត​ផ្ទះ​ជា​ជួរ​ដូចៗ​គ្នា​មួយ​កន្លែង​ជាមួយ​ការ​អះ​អាង​ដែល​មាន​ន័យ​ថា ផ្ទះ​សម្បែង​ទាំង​នោះ ត្រូវ​បាន​សាង​សង់​សម្រាប់​និគមជន​វៀតណាម ដែល​រដ្ឋាភិបាល​គ្រោង​ជម្លៀស​ចេញ​ពី​ការ​រស់​នៅ​លើ​ទូក​ផ្ទៃ​បឹង​ទន្លេ​សាប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត ៣​សន្លឹក​​​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន។ រូបថត​ទាំង​ ៣​សន្លឹក​នោះ ​បង្ហាញ​ក្រុម​មនុស្ស​ភាគ​ច្រើន​ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​កង​ទ័ព​កម្ពុជា​ជួប​ជុំ​បរិភោគ​អាហារ​រួម​គ្នា ផ្ទះ​មាន​ទម្រង់​ដូចៗ​គ្នា​ស្ថិត​នៅ​ជា​ជួរ​ជាមួយ​គ្នា និង​​ក្រុម​មនុស្ស​ពាក់​ដួន​ដឹក​ទំនិញ​តាម​ទូក​ជាច្រើន​នៅ​តាម​ដង​ទន្លេ។ គណនី​ហ្វេសប៊ុក​​ដដែល​នេះ បាន​សរសេរថា ក្រុម​មន្ត្រី​យោធា​កម្ពុជា​គិត​តែ​ផឹក​ស៊ី​សប្បាយ ហើយ​មិន​ខ្វល់​ពី​ក្រុម​ជន​ជាតិ​វៀតណាម​ចូល​មក​រស់នៅ​ពេញ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ហើយ​ទទួល​បាន​ផ្ទះ​សម្បែង​ដែល​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ឱ្យ​ពួកគេ​​សម្រាប់​ផែនការ​ជម្លៀស​ជន​ជាតិ​វៀតណាម​ពី​ផ្ទៃ​បឹង​ទន្លេសាប​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។ សំណេរ​ជាមួយ​រូបថត​ទាំង ៣​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រហូត​ទៅ​ដល់​ជិត ១​ពាន់​ដង​ចន្លោះ​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម​រួម​ជាមួយ​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​នោះ សរសេរ​ថា​ «ផ្កាយ សក្តិ​ ពេញ​ទឹក​ពេញ​ដី […]

Continue Reading