Fact Check: តើរូបថតនេះបង្ហាញជ្រុងមួយនៃវិបត្តិកូវីដ-១៩នៅឥណ្ឌាមែនឬទេ?
ការផ្ទុះឡើងនូវចំនួនឆ្លង និងករណីស្លាប់ដ៏ច្រើនជារៀងរាល់ថ្ងៃនៅក្នុងប្រទេសឥណ្ឌា ដោយសារតែជំងឺកូវីដ១៩បំម្លែងថ្មីនោះ បានធ្វើឲ្យឥណ្ឌាជួបប្រទះនូវការលំបាកជាច្រើន ដែលជាពិសេសនោះ គឺការរៀបចំទុកដាក់សពស្លាប់ដោយសារតែមេរោគឆ្លងមួយនេះ។ ទន្ទឹមគ្នានេះ រូបថតមួយសន្លឹកដែលបានបង្ហាញអំពីទិដ្ឋភាពសាកសពរលួយមួយ ត្រូវបានសត្វស៊ីនៅតាមមាត់ទឹកមួយកន្លែងនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយនឹងការអះអាងថា វាជាទិដ្ឋភាពសាកសពអ្នកស្លាប់ដោយសារតែជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ អ្នកប្រើហ្វេសប៊ុកម្នាក់ បង្ហោះរូបថតមួយសន្លឹកបង្ហាញសត្វឆ្កែចំនួនពីរក្បាល កំពុងស៊ីសាកសពនៅតាមបណ្តោយមាត់ទន្លេ។ អ្នកប្រើហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់អះអាងនៅក្នុងសារបង្ហោះរបស់ខ្លួនផងដែរថា រូបថតនោះ គឺទិដ្ឋភាពមួយនៃវិបត្តិកូវីដ-១៩នៅឥណ្ឌា។ រូបថតជាមួយសំណេរនេះ ត្រូវបានចែករំលែកបន្តៗគ្នាជាច្រើនដង រួមជាមួយនឹងការចុចគាំទ្រពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ជាភាសាខ្មែរថា «គួរឱ្យអាណិតណាស់ សាកសពអ្នកស្លាប់ដោយសារតែកូវីដនៅឥណ្ឌា»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី Google Reverse Image ដែលនាំឲ្យទៅរកឃើញប្រភពដើមដែលមានទម្រង់ដូចគ្នាទាំងស្រុង។ រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញនៅលើគណនីមួយនៃបណ្ដាញសង្គម Pinterest […]
Continue Reading