Fact Check: បុរស​បរទេស​ម្នាក់​កាន់​​ផ្ទាំង​ក្រដាស​​ជា​ភាសា​ខ្មែរ​​ជា​រូប​​ថត​កាត់​ត​​​

សេចក្តី​សម្រេចការ​ហាមឃាត់​ និង​បិទ​ការធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅខេត្ត​មួយកាលពី​អំឡុងខែមេសាមុននេះ បាន​ក្លាយ​ជា​ប្រធាន​បទ​ជជែក​ដេញ​ដោល​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នានា​។​ ក្នុង​ចំណោម​នោះ​​​​ ​រូបថត​មួយ​សន្លឹក​​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ជន​បរទេស​ម្នាក់​កំពុង​ឈរក្បែរ​បង្អួច​ ​កាន់​​ផ្ទាំង​ក្រដាស​សរសេរ​ជា​អក្សរ​ខ្មែរ​ថា ​«បើ​មិន​បើក​ផ្លូវ​ សុំ​អង្ករ​មួយ​ការុង​» ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មេសា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ ដោយ​បង្ហាញ​រូប​របស់​បុរស​ជន​បរទេស​ម្នាក់​កំពុង​​ឈរ​កាន់​​ផ្ទាំង​ក្រដាស​មួយ​ក្បែរ​នឹង​មាត់​បង្អួច​។​​ រូប​ថត​មួយ​សន្លឹក​ដដែរ​នេះ​ ក៏​បាន​បង្ហាញផ្ទាំង​ក្រដាស​មួយ​សន្លឹក​ជាមួយ​សំណេរ​ថា​ «ថ្ងៃ​២៨​ បើ​មិន​បើក​ផ្លូវ​ សុំ​អង្ករ​មួយ​ការុង​ផង​»។ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ប្រតិកម្ម​បញ្ចេញ​មតិ​ចម្រុះ​ និង​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកក៏​បាន​​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​ថា​ «ដំណឹង​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។  រូបថត​ដើមនេះ​​ ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុងគណនី Instagram របស់​លោក Seth […]

Continue Reading