Fact Check: តើវីដេអូនេះជាទិដ្ឋភាពគ្រោះមហន្តរាយទឹកជំនន់នៅចិនក្នុងឆ្នាំ២០២១នេះមែនដែរឬទេ?
នាពេលថ្មីៗនេះប្រទេសចិន បានរងនូវការប៉ះពាល់យ៉ាងខ្លាំងទៅដោយទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ជោគជាំ ដែលបណ្ដាលឱ្យមានមនុស្សជាច្រើននាក់បានស្លាប់ មនុស្សមួយចំនួនបាត់ខ្លួន មនុស្សរាប់សែននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ។ ក្នុងចំណោមនេះ មានទំព័រហ្វេសប៊ុកនៅកម្ពុជាមួយ បានបង្ហោះវីដេអូឃ្លីប ដោយអះអាងថា ជាទិដ្ឋភាពទឹកជំនន់នៅប្រទេសចិនថ្មីៗ ដែលកំពុងជន់លិចក្នុងផ្សារទំនើប។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា វីដេអូដែលអ្នកប្រើប្រាស់បានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ថ្មីៗកន្លងទៅនេះ មានទំព័រហ្វេសប៊ុក មើលកំសាន្ត បានបង្ហោះវីដេអូឃ្លីបមួយ បង្ហាញអំពីទិដ្ឋភាពទឹកជំនន់នៅក្នុងផ្សារទំនើបមួយកន្លែងដែលបានភ្ជាប់ និងអះអាងថានោះ គឺបានកើតឡើងនៅក្នុងប្រទេសចិននាពេលថ្មីៗនេះ។ ទំព័រហ្វេសប៊ុកដដែលខាងលើនេះ ពុំបានបញ្ជាក់ពេលវេលា និងព័ត៌មានលម្អិតជាក់លាក់អំពីទិដ្ឋភាពនៃវីដេអូឃ្លីបនោះឡើយ។ វីដេអូនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនរយដង រួមជាមួយនឹងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក ដែលបានសរសេររៀបរាប់ថា «រន្ធត់ណាស់ព្រះអើយ! ទិដ្ឋភាពទឹកជំនន់នៅប្រទេសចិន ដែលកំពុងជន់លិចក្នុងផ្សារទំនើប»។ Facebook Post | Archived Link ហេតុការណ៍ខាងលើនេះ ក៏ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀត ចែកចាយបន្តផងដែរទៅក្នុងក្រុម ព័ត៌មានសង្គមថ្មីៗ-Social Fresh News កាលពីថ្ងៃទី២៤ ខែកក្កដា […]
Continue Reading