Fact Check: តើ​នេះ​គឺ​ជា​ទិដ្ឋ​ភាព​ទូក​នេសាទ​របស់​វៀត​ណាម​នៅ​ក្នុង​ដែន​ទឹក​កម្ពុជា​មែន​ឬ​?

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មិន​សូវ​មាន​ភាព​​ចុះ​សម្រុង​នឹង​គ្នា​នោះ​ឡេីយ​ ជា​ពិសេស​បញ្ហាដែល​ទាក់​ទង​ទៅ​នឹង​​ព្រំដែនគោក​ និង​ព្រំ​ដែន​ទឹករបស់​ប្រទេស​ទាំង​ពីរ​នេះ​​​ ដែលវា​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ជជែក​​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​នានា​ពិី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​​ ក្នុង​ចំណោម​នោះ​​ មាន​រូប​ថតមួយ​បាន​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទូក​នេសាទ​ដែល​មាន​ទង់​ជាតិ​របស់​វៀត​ណាម​ និង​កម្ពុជា​ ដោយ​ភ្ជាប់​ជាមួយ​អក្សរ​សរសេរ​ជា​ភាសា​អង់​គ្លេស​ថា​​​ «Fishing freely in Cambodia’s water» ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ដង​នៅ​លើ​បណ្តាញ​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០២១​​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទូក​នេសាទ​ជា​ច្រើន​បាន​ធ្វើ​ចរាចរ​នៅ​លើ​ផ្ទៃ​ទឹក​ ដោយ​អម​ជាមួយ​នឹង​ទង់​ជាតិ​របស់​ប្រទេស​វៀត​ណាម​ និង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ រូប​ថត​មួយ​សន្លឹក​នេះ​​ ក៏​មាន​អក្សរ​ជា​ភាសា​អង់​គ្លេស​ផង​ដែរ​ថា​ «Fishing freely in Cambodia’s water»​ ឬ​ប្រើ​ជា​ភាសា​ខ្មែរ​ថា​ «ការ​នេសាទ​ដោយ​សេរី​នៅ​ក្នុង​ដែន​ទឹក​នៃ​ប្រទេស​កម្ពុជា​»​ ដោយ​ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​​​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បានបង្ហោះ​រូប​ថត​មួយ​សន្លឹក​នេះ​ចូល​ទៅ​ក្នុង​ក្រុម​ អមដំណើរលោកប្រធានសម រង្សុីចូលស្រុក ដែល​មាន​សមាជិក​ក្នុង​ក្រុម​ប្រមាណ​ជាង​ប្រាំ​បី​ម៉ឺន​ប្រាំ​មួយ​ពាន់​នាក់​។ ​ Facebook Post […]

Continue Reading