Fact Check: តើរថយន្ត​ទាំង​នេះ​​​បាន​រលាយ​ខូច​ខាត​ដោយសារ​​តែ​កំណើន​កម្ដៅ​ផែនដី​​នៅ​ប្រទេស​គុយ​វ៉ែត​មែន​ឬទេ?

​ប្រទេស​កាណាដា​ បាន​កំពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​អាកាសធាតុ​ក្តៅ​ខ្លាំង​បំផុត​ដែល​ពុំ​ធ្លាប់​មាន​ នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដែល​បាន​ធ្វើ​ឲ្យ​មាន​​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​គ្រឿង​បរិក្ខារ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​សំណង់​អាគារ​នានា​ជា​ច្រើន​។​ គ្រោះ​ធម្មជាតិ​មួយ​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​លើក​យក​មក​ជជែក​ដេញ​ដោល​ យ៉ាង​ផុស​ផុល​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។​ ទន្ទឹម​​គ្នា​​នេះ​ រូបថតជា​ច្រើន​សន្លឹក​បង្ហាញ​អំពី​រថយន្ត​ចំនួន​ ២គ្រឿង​ ដែល​រលាយ​ភ្លើង​បញ្ជា​សញ្ញា​ខាង​ក្រោយ​ និង​មាន​ការ​រលាយ​ផ្សេង​ទៀត​ ត្រូវ​​បាន​​បង្ហោះ​​នៅ​លើ​​បណ្ដាញ​​សង្គម​​ជាមួយ​​នឹង​​ការ​​រៀប​រាប់​​ថា វា​​ជា​ទិដ្ឋ​ភាព​នៃ​រលក​កម្តៅ​នៅ​ក្នុង​ប្រទេស​គុយ​វ៉ែត​។​ ទោះ​​យ៉ាង​​ណា​​ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថាការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​​ពី​​ថ្ងៃ​​ទី​​០៦​ ខែ​​មិថុនា​​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​ថ្មី​ៗ​នេះ​​ ​​​មាន​ទំព័រ​ហ្វេសប៊ុក​មួយ​ បង្ហោះ​រូប​ថត​ជា​ច្រើន​សន្លឹក​ ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​ការ​រលាយ​នៃ​យាន​យន្ត​ និង​គ្រឿង​បរិក្ខារ​​ដែល​មាន​សារធាតុ​ជ័រ​ដូច​ជា ធុង​សំរាម​ ធុង​ទឹក​ជា​ដើម​។​​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​អះ​អាង​នៅ​ក្នុង​សារ​បង្ហោះ​របស់​ខ្លួន​ដែរ​ថា​ វា​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​គុយ​វ៉ែត​ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​អាកាស​ធាតុ​។​ រូប​ថត​​ជាមួយ​​សំណេរ​​នេះ​ត្រូវ​​បាន​​ចែក​​រំលែក​បន្ត​​ៗ​​គ្នា​​ជា​​ច្រើនដង​​​ រួម​​ជាមួយ​នឹង​​ការចុច​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើ​ ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។ រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​ទំព័រ​ហ្វេស​ប៊ុក​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ថា​​ «អាកាស​ធាតុ​ឡើង​កំដៅ​ខ្លាំង​ តាម​ប្រភព​បញ្ជាក់​ថា ​នៅ​ទីក្រុង​ គុយវែត​​»។ Facebook Post | Archived Link រូប​ថត​ទាំង​ឡាយ​​នេះ​ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​ដទៃ​ទៀត​ ​​បង្ហោះ​ និង​ចែក​រំលែក​បន្ត​ផង​ដែរ​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៦​ ខែ​កក្កដា​ ឆ្នាំ​២០២១​​ […]

Continue Reading