Fact-Check: តើ​ក្រុម​តាលីបង់​ព្យួរ​ក​បុរស​ម្នាក់​នឹង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​មែន​ឬទេ?

ក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់ បាន​ចូល​កាន់​អំណាច​ទាំងស្រុង​លើ​ប្រទេស​អាហ្វហ្កានីស្ថាន​នា​កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លង​មក​នេះ បន្ទាប់​ពី​កង​ទ័ព​អាមេរិក​សម្រេច​ដក​ចេញ​ពី​ប្រទេស​នេះ ក្រោយ​​ធ្វើ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​អស់​រយៈ​ពេល ២០​ឆ្នាំ​មក​នោះ។ ក្រោយ​ពី​ពួកគេ​ឡើង​គ្រប់​គ្រង​ប្រទេស​អាហ្វហ្កានីស្ថាន​មក រូបថត វីដេអូ និង​ព័ត៌មាន​ជាច្រើន បាន​លើក​ឡើង​អំពី​អំពើ​ហិង្សា​ដែល​ក្រុម​នេះ​ចាប់​ផ្ដើម​អនុវត្ត​ទៅ​លើ​ប្រជាជន​មួយ​ចំនួន ដែល​ជា​អ្នក​ធ្លាប់​បម្រើ​ការ​ជាមួយ​កង​ទ័ព​អាមេរិក។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់​ត្រូវ​បាន​ព្យួរ​នឹង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា បុរស​ម្នាក់​នោះ ត្រូវ​បាន​ពួក​តាលីបង់​ព្យួរ​ក​នឹង​ឧទ្ធម្ភាគចក្រ​នោះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ថ្កោល​ទោស​ទៅ​លើ​ទង្វើ​របស់​ពួក​តាលីបង់​ផង​ដែរ។ ទោះជាយ៉ាងណា […]

Continue Reading

Fact-Check: ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​​ត្រូវ​បាន​បាញ់​ធ្លាក់​នៅ​ស៊ីរី​ មិន​មែន​នៅ​ភូមា​ដូច​ការ​អះ​អាង​ទេ

ប្រទេស​មីយ៉ាន់ម៉ា ឬ​​ភូមា បាន​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នយោបាយ និង​ការ​តវ៉ា​ដ៏​​បង្ហូរឈាម​អស់​រយៈ​ពេល​ជិត ៣​ខែ​​មក​ហើយ​ចាប់​តាំង​ពី​ពួក​យោធា​បាន​ដណ្ដើម​អំណាច​​តាម​រយៈ​រដ្ឋ​ប្រហារ​មួយ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ពី​រដ្ឋាភិបាល​ស៊ីវិល​អ្នកស្រី អ៊ុងសាន ស៊ូជី។ វិបត្តិ​នយោបាយ​ដ៏​បង្ហូរឈាម​នៅ​ប្រទេស​ភូមា​នេះ បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​ និង​ចែក​រំលែក​យ៉ាងច្រើន​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខណៈ​ដែល​ភូមា​កំពុង​ស្ថិត​នៅ​ក្នុង​វិបត្តិ​នយោបាយ​ដ៏​បង្ហូរ​ឈាម​នេះ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​អះ​អាង​ថា កង​ទ័ព​ឧទ្ទាម​កាឈិន (Kachin) បាន​បើក​ប្រតិបត្តិ​ការ​វាយ​ប្រហារ​ទៅ​លើ​កង​ទ័ព​រដ្ឋាភិបាល​យោធា​ភូមា ហើយ​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគ​ចក្រ​របស់​កង​ទ័ព​ភូមា​ទៀត​ផង​។ ទោះជាយ៉ាងណា […]

Continue Reading