Fact Check: រថយន្តទំនើប Rolls-Royce លិចក្នុងទឹកជំនន់មិនមែនកើតឡើងនៅកម្ពុជានោះទេ
កាលពីប៉ុន្មានថ្ងៃមុននេះ ផ្នែកខ្លះនៃរាជធានីភ្នំពេញ ត្រូវបានលិចលង់នៅក្រោមទឹកបណ្ដាលមកពីភ្លៀងធ្លាក់ជោគជាំ ហើយរូបភាពនៃទឹកជន់លិចនោះ ត្រូវបានបង្ហោះចែកចាយព្រោងព្រាតផងដែរនៅលើបណ្ដាញសង្គម។ ដោយនៅក្នុងចំណោមនោះ មានរូបថតមួយសន្លឹកបង្ហាញអំពីសកម្មភាពមនុស្សមួយក្រុមកំពុងរុញច្រានរថយន្តទំនើប Rolls-Royce ដែលលិចក្នុងទឹកជំនន់ ត្រូវបានអ្នកប្រើប្រាស់ម្នាក់បានភ្ជាប់ថា នេះគឺជាលទ្ធផលនៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលលោក ហ៊ុន សែន។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់ហ្វេសប៊ុកបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ថ្មីៗកន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពរថយន្តទំនើប Rolls-Royce ពណ៌ខ្មៅ ចំនួនមួយគ្រឿង ជន់លិចនៅក្នុងទឹកជំនន់នៅតាមដងផ្លូវមួយកន្លែង ត្រូវបានរុញដោយមនុស្សមួយក្រុម។ រូបថតដដែលនេះ ក៏ត្រូវបានភ្ជាប់ជាមួយនឹងការអះអាងថាហ្នឹងហើយគឺជាប្រទេសដែលអភិវឌ្ឍន៍ ជយោសម្តេចតេជោ (សំដៅទៅដល់ប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)។ រូបថតនេះត្រូវបានចែកចាយតៗគ្នា និងបញ្ចេញមតិចម្រុះនៅលើបណ្តាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរថ្មីៗនេះ។ រូបភាពផ្ដាមចេញពីគណនីហ្វេសប៊ុកអ្នកប្រើប្រាស់ដែលបានសរសេររៀបរាប់ថា «ពេលនៅលើគោក គេហៅថា រ៉ុល រ៉យ (Rolls-Royce) ពេលនៅក្នុងទឹក គេហៅថា រ៉យ រុញ (Royce Push) អានាងរុញប្រទេសដែលអភិវឌ្ឍន៍គឺអ៊ីចឹងជយោសម្ដេចតេជោ»។ […]
Continue Reading