Fact Check: តើ​ក្រុម​តា​លីបង់​ពិត​ជា​បាន​រាំ​លេង​សប្បាយ ​ក្រោយ​ពី​បាន​ដណ្តើម​ទីក្រុង​កាប៊ុល​មែន​ឬ​?

​កាល​​ពី​​២​សប្ដាហ៍​មុន​នេះ​ ក្រុម​​តាលីបង់​បាន​ចូល​ទៅ​កាន់​កាប់​រដ្ឋធានី​កាប៊ុល​នៃ​ប្រទេស​អាហ្វ​ហ្គា​នី​ស្ថាន ដោយ​បាន​ធ្វើ​ដំណើរ​សម្រុក​ទៅ​កាន់​គោលដៅ​សំខាន់​ៗ​ចំនួន​ ២​កន្លែង​ ​គឺ​ទីស្នាក់ការ​កណ្ដាល​នៃ​នាយកដ្ឋាន​សន្តិសុខ​ជាតិ និង​ក្រសួង​ទំនាក់​ទំនង។ ការ​វាយ​ដណ្តើម​ និង​គ្រប់​គ្រង​រដ្ឋ​ធានី​នៃ​ប្រទេស​មួយ​នេះ​​ ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​បង្ហាញ​អំពី​ទិដ្ឋ​ភាព​មនុស្ស​កាន់​កាំ​ភ្លើង​មួយ​ក្រុម​កំពុង​តែ​រាំ​សប្បាយ​នៅ​ក្នុង​កម្មវិធី​មួយ​។​ វីដេអូ​នេះ​ត្រូវ​បាន​គេ​ចែក​ចាយ​ និង​អះ​អាង​ថា​ គឺ​ជា​ក្រុម​តាលីបង់​ក្រោយ​ពី​បាន​ដណ្តើម​​រដ្ឋធានី​កាប៊ុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការពិត​របស់​ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា […]

Continue Reading

Fact Check: រូប​ថត​និស្សិត​ជន​ជាតិ​​អាហ្វហ្កានីស្ថាន ត្រូវ​បាន​កាត់​ត​ជា​តា​រា​ចម្រៀង​ស្រី​ខ្មែរ​

រាជនី​សំឡេង​​មាស​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​កាល​ពី​ជំនាន់​ដើម​អ្នក​ស្រី​ រស់ សេរី​សុទ្ធា​​, អ្នក​ស្រី​ប៉ែន​ រ៉ន​​, និង​អ្នក​ស្រី​ហួយ​ មាស​ សុទ្ធ​សឹង​តែ​ជា​កំពូល​តារា​ចម្រៀង​ដែល​មាន​ភាព​ល្បី​ល្បាញ​នៅ​ក្នុង​អំឡុង​ទស្សវត្ស​ទី​៦០​ រហូត​មក​​ដល់​ពេល​បច្ចុប្បន្ន​យើង​នេះ​។​ ក្នុង​ចំណោម​នោះ​​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​មនុស្ស​ស្រី​ចំនួន​៣​នាក់​ និង​​អះ​អាង​ថា​នោះ​គឺ​ជា​​ទិដ្ឋ​ភាព​អ្នក​ស្រី​ រស់​ សេរី​សុទ្ធា​, អ្នក​ស្រី​ ប៉ែន​ រ៉ន​ និង​អ្នក​ស្រី​ ហួយ​ មាស […]

Continue Reading