Fact Check: តើលោក ខាន់ សុវណ្ណ ពិតជាត្រូវបានសមត្ថកិច្ចចាប់ខ្លួនមែនឬទេ?
វីដេអូមួយដែលលោក ខាន់ សុវណ្ណ បាននិយាយថា ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី និងខ្លាចស្រុកខ្មែរអត់ត្រីស៊ី បើមិនមានអ្នកចិញ្ចឹមត្រីក្នុងបែរនៅក្នុងទន្លេនោះ កំពុងក្លាយជាប្រធានបទជជែក ដេញដោល និងមានប្រតិកម្មចម្រុះគ្រប់មជ្ឍដ្ឋានអ្នកប្រើប្រាស់បណ្តាញសង្គមទូទៅ។ ទន្ទឹមគ្នាៗនេះ រូបថតមួយសន្លឹកក្នុងចំណោមរូបថតពីរសន្លឹក ដែលបានបង្ហាញលោក ខាន់ សុវណ្ណ កំពុងអង្គុយក្នុងប៉ុស្តិ៍នគរបាលមួយនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយនឹងការអះអាងថា លោកត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ខ្លួនមុននេះបន្តិចហើយ។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកឈ្មោះ កាមទេព លីមហុង បានបង្ហោះរូបថតពីរសន្លឹក ដែលក្នុងនោះ រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពលោក ខាន់ សុវណ្ណ កំពុងតែអង្គុយតុទល់មុខក្រុមមន្ត្រីនគរបាលក្នុងបន្ទប់មួយកន្លែង។ ទំព័រហ្វេសប៊ុកដដែលនេះ បានអះអាងថា លោក ខាន់ សុវណ្ណ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយនៅមុននេះបន្តិច។ រូបថតជាមួយសំណេរនេះត្រូវបានចែករំលែកបន្តៗគ្នាជាច្រើនពាន់ដង រួមជាមួយនឹងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើដែលបានរៀបរាប់ជាភាសាខ្មែរ ដោយអមជាមួយនឹងរូបថតថា «មុននេះបន្តិច សមត្ថកិច្ចបានទៅចាប់ខ្លួន យួន ខាន់ សុវណ្ណហើយ។ ជាប់គុកមិនជាប់គុកចាំមើលភាគបន្ត […]
Continue Reading