Fact Check: តើកោះទាំងពីរនេះតជាប់គ្នាដោយថ្មមានទម្រង់ជាការចាប់ដៃមែនដែរឬទេ?
ការរីករាលដាលនូវជំងឺឆ្លងកូវីដ១៩បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសទៅលើវិស័យទេសចរណ៍ ដែលប្រទេសមួយចំនួន កំពុងតែបន្តការហាមឃាត់ការធ្វើដំណើរពលរដ្ឋរបស់ខ្លួនផ្លាស់ទី ឬទៅកាន់រមណីយដ្ឋានទេសចរណ៍នានា។ ទន្ទឹមគ្នានេះ ទិដ្ឋភាពកោះចំនួនពីរតភ្ជាប់គ្នាដោយថ្មដែលមានទម្រង់ជាការចាប់ដៃនោះ ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមយ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ មិនមែនជាការពិតនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ថ្មីៗកន្លងទៅនេះ អ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកក្នុងក្រុមមួយទឹកដីកម្ពុជាក្រោម ដែលបង្ហាញរូបកោះចំនួនពីរដែលមានរូបរាងដូចគ្នាទាំងស្រុង។ រូបថតមួយសន្លឹកនេះ ក៏បង្ហាញការភ្ជាប់រវាងកោះទាំងពីរដោយថ្មដែលមានទម្រង់ដូចជាមនុស្សកំពុងតែចាប់ដៃគ្នា។ អ្នកប្រើប្រាស់ដដែលខាងលើនេះ ពុំបានបញ្ជាក់អំពីទីតាំង និងព័ត៌មានលម្អិតជាក់លាក់នោះទេ។ រូបថតនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុក បង្ហាញអំពីទិដ្ឋភាពកោះចំនួនពីរតភ្ជាប់គ្នាដោយថ្មដែលមានរូបរាងដូចជាការចាប់ដៃ។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។ រូបថតដែលមានទម្រង់ និងទិដ្ឋភាពនៃកោះដូចគ្នានេះ ត្រូវបានរកឃើញនៅលើគេហទំព័រ Getty Images ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ។ […]
Continue Reading