Fact Check: តើ​កោះ​ទាំង​ពីរ​នេះ​​ត​ជាប់​គ្នា​ដោយ​ថ្ម​មាន​ទម្រង់​ជា​ការ​ចាប់​ដៃ​មែនដែរ​ឬ​ទេ​​?

Altered International

ការ​រីក​រាល​ដាល​នូវ​​ជំងឺ​ឆ្លង​កូវីដ​១៩​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ ជា​ពិសេស​ទៅ​លើ​វិស័យ​ទេស​ចរណ៍​ ដែល​ប្រទេសមួយ​ចំនួន​ កំពុង​តែ​បន្ត​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ពល​រដ្ឋ​របស់​ខ្លួន​ផ្លាស់​ទី ឬ​ទៅ​កាន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​។ ទន្ទឹម​គ្នា​នេះ​ ​ទិដ្ឋ​ភាព​កោះ​ចំនួន​ពីរ​ត​ភ្ជាប់​គ្នា​ដោយ​ថ្ម​ដែល​មាន​ទម្រង់​ជា​​ការ​ចាប់​ដៃ​នោះ​ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ក្នុង​​ក្រុម​មួយ​​ទឹក​ដី​កម្ពុជា​ក្រោម​ ដែល​បង្ហាញ​រូប​កោះ​ចំនួន​ពីរ​ដែល​មាន​រូប​រាង​ដូច​គ្នា​ទាំង​ស្រុង​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ក៏​បង្ហាញ​​ការ​ភ្ជាប់​​រវាង​កោះ​ទាំង​ពីរ​ដោយ​ថ្ម​ដែល​មាន​ទម្រង់​ដូច​ជា​មនុស្ស​កំពុង​តែ​ចាប់​ដៃ​គ្នា​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​នោះ​ទេ​។​

រូប​ថត​នេះ​ ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បង្ហាញ​អំពី​ទិដ្ឋ​ភាព​កោះ​ចំនួន​ពីរ​ត​ភ្ជាប់​គ្នា​ដោយ​ថ្ម​​ដែល​មាន​រូប​រាង​ដូច​ជា​ការ​ចាប់​ដៃ​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​​ដែល​មាន​ទម្រង់​ និង​ទិដ្ឋ​ភាព​នៃ​កោះ​ដូច​គ្នា​​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ Getty Images ដែល​ជា​គេហទំព័រ​​សោត​ទស្សន៍​ដ៏​ធំ​មួយ។ ​គេហទំព័រ​ Getty Images នេះ​ ក៏​បាន​បញ្ជាក់​អំពី​ឈ្មោះ​ និង​ទីតាំង​របស់​កោះ​មួយ​នេះ​ផង​ដែរ​ ដែល​មាន​ឈ្មោះ​ថា​ James Bond ស្ថិត​នៅ​ក្នុង​​​ខេត្ត​ Phang Nga ប្រទេស​​ថៃ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ បង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃ​កោះ​មួយ​នេះ​ ពុំ​បាន​បង្ហាញ​នូវ​រូប​រាង​ និង​ភិន​ភាគ​ដូច​ដែល​អ្នក​ប្រើ​ប្រាស់​យក​មក​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​នោះ​ឡើយ​។​

Getty Image | Archived Link

តើ​កោះ​ James Bond ស្ថិត​នៅ​ទី​ណា​?​

កោះ​ James Bond ឬ​កោះ​តាពូ​ (James Bond Island or Tapu Island) ស្ថិត​នៅ​ក្នុង​ខេត្ត​ Phang Nga ប្រទេស​​ថៃ​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​៤០​គីឡូ​ម៉ែត្រ​ពី​​កោះ​ភូ​កេត​។​ កោះ​មួយ​នេះ​ ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​រឿង​មួយ​មាន​ចំណង​ជើង​ថា​ The Man with the Golden Gun ដែល​ផ្សព្វ​ផ្សាយ​តាំង​ពី​ឆ្នាំ​១៩៧៤​មក​ម្ល៉េះ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ Google Map បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រួម​នៃ​កោះ​ James Bond ដែល​ពុំ​បាន​បង្ហាញ​ពី​ទិដ្ឋភាព​កោះ​ចំនួន​ពីរ​ត​ភ្ជាប់​គ្នា​ដោយ​ថ្ម​មាន​រូប​រាង​ និង​ទម្រង់​ជា​ការ​ចាប់​ដៃ​នោះ​ទេ​។​

Google Map | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ ត្រូវ​បាន​កាត់​ត មុន​នឹង​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ការ​ពិត​រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ថា​គឺ​​ជា​កោះ​ James Bond

Avatar

Title:តើ​កោះ​ទាំង​ពីរ​នេះ​​ត​ជាប់​គ្នា​ដោយ​ថ្ម​មាន​ទម្រង់​ជា​ការ​ចាប់​ដៃ​មែនដែរ​ឬ​ទេ​​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.