Fact Check: រូបថតបង្ហាញពីទិដ្ឋភាពហាងបណ្តែតទឹកនៅថៃត្រូវបានអះអាងថានៅខេត្តកោះកុង
កោះកុង គឺជាខេត្តមួយស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រមាណជា ២៧០គីឡូម៉ែត្រពីរាជធានី ភ្នំពេញ។ ខេត្តមួយនេះមានឆ្នេរសមុទ្រ មានទឹកជ្រោះ ព្រមទាំងមានកោះល្បីៗជាច្រើន ដែលជាទីចាប់អារម្មណ៍មួយរបស់ភ្ញៀវទេសចរទាំងឡាយ។ ថ្មីៗនេះ ការអះអាងមួយបានបង្ហោះរូបថតជាច្រើន សន្លឹកដោយបានរៀបរាប់ថា វាគឺស្ថិតនៅក្នុងខេត្តកោះកុង។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ មានអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកមួយ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីទិដ្ឋភាពកន្លែងអង្គុយជុំគ្នានៅលើទឹក និងក្បែរមាត់ទឹក។ អ្នកប្រើហ្វេសប៊ុកដដែលនោះ ក៏បានអះអាងផងដែរថា ទិដ្ឋភាពនេះ គឺស្ថិតនៅក្នុងខេត្តកោះកុង។ ការអះអាងមួយនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើននាប៉ុន្មានថ្ងៃចុងក្រោយនេះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកដែលបានរៀបរាប់ថា «ខេត្តកោះកុង កោះសង្សារ»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី Google Reverse Image និងតាមរយៈកម្មវិធី Yandex ដែលនាំឲ្យទៅរកឃើញការពិតប្រភពដើមនៃទិដ្ឋភាពនៃហាងកាហ្វេបណ្តែតទឹកមួយនេះ […]
Continue Reading