Fact Check: សពស្លាប់ដោយសារកូវីដ១៩នៅស្រុកកំពង់ត្រាច ត្រូវបានរៀបចំបូជារួចរាល់ហើយ
គិតមកដល់ត្រឹមថ្ងៃទី០៨ ខែមិថុនានេះ អ្នកស្លាប់ដោយសារតែជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមានចំនួន ២៧៨នាក់ហើយ ខណៈពេលដែលមានអ្នកឆ្លងសរុបប្រមាណជាង៣ម៉ឺននាក់នៅទូទាំងប្រទេស។ ទន្ទឹមគ្នានេះ រូបថតជាច្រើនសន្លឹកដែលផ្តិតអំពីទិដ្ឋភាពក្រុមគ្រូពេទ្យដឹកសាកសពអ្នកជំងឺកូវីដ១៩ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គមជាមួយនឹងការអះអាងថា សាកសពនេះត្រូវបានក្រសួងសុខាភិបាលបានយកទៅប្លុងចោលយ៉ាង អានាធិបតេយ្យនៅឯខេត្តកំពត។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺធ្វើឲ្យមានការយល់ច្រឡំ។ ការអះអាងលើបណ្តាញសង្គម នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ មានទំព័រហ្វេសប៊ុកមួយ News Assembly បង្ហោះរូបថត ៣សន្លឹក ដែលបង្ហាញនូវក្រុមមន្ត្រីសុខាភិបាលដឹកជញ្ជូនសពយកទៅទុកនៅទីវាលកន្លែងក្បែរភ្នំមួយកន្លែង។ ទំព័រហ្វេសប៊ុកដដែលនេះ បានអះអាងថា សពអ្នកជំងឺកូវីដ១៩នេះ ត្រូវបានក្រុមមន្ត្រីសុខាភិបាលយកទៅប្លុងចោលនៅឯស្រុកកំពង់ត្រាច ខេត្តកំពត។ ការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តៗគ្នាជាច្រើនដងរួមជាមួយនឹងការបញ្ជេញមតិចម្រុះសំណាក់អ្នកប្រើ ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក រៀបរាប់ថា «ក្ដៅៗ! ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានស្លាប់ដោយសារកូវីដ-១៩ ត្រូវបានក្រសួងសុខាភិបាល យកសាកសពដែលបានស្លាប់ដោយសារ កូវីដ-១៩ យកទៅប្លុងចោលនៅភ្នំប្រាសាទយ៉ាងអានាធិបតេយ្យ ស្ថិតនៅកំពង់ត្រាច ខេត្តកំពត»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត […]
Continue Reading