រូប​ថត​បង្ហាញ​លោក​ មីង​ អ៊ុង​ឡាំង​ ផ្ចង់​កាំ​ភ្លើង​ខ្លួន​ឯង ជា​រូប​ថត​កាត់​ត

​ការ​តវ៉ា​ប្រឆាំង​ និង​រិះ​គន់​ទៅ​នឹង​រដ្ឋាភិបាល​យោធា​មីយ៉ានម៉ា​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍ មីង​ អ៊ុងឡាំង​ ក្រោយ​​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាល​ពី​ឆ្នាំ​មុន​កន្លងមក​នោះ នៅ​តែត្រូវ​បាន​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។  ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់លោក​ មីង​ អ៊ុង​ឡាំង​ កំពុង​តែ​កាន់​កាំ​ភ្លើង​ផ្ចង់​ខ្លួន​ឯង​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​នៅ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី១៧​​ ខែ​មករា​ ឆ្នាំ​២០២២​កន្លង​ទៅ​​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយមាន​ឈ្មោះ​ថា​ Angkor.Empire​​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោកមេ​ដឹក​នាំ​យោ​ធា​មីយ៉ានម៉ា​ មីង​ អ៊ុង​ឡាំង​ កាន់​កាំ​ភ្លើង​ខ្លី​ផ្ចង់​ខ្លួន​ឯង​។​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​ អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ ក៏​បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ថា​ «ក្នុង​​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​សូម​ចូល​រួម​សាទរ​ជាមួយ​នឹង​ពលរដ្ឋ​ ភូមា​ ដែល​តុលាការ​អន្តរជាតិ​កោះ​អា​_ឡាំង​ទៅ​កាត់​ទោស​។ តែ​ខ្ញុំ​នៅ​តែ​សោក​ស្តាយ​ ចំពោះ​ទង្វើ​អា​_ប៉ោត​ដ៏​ឧក្រិដ្ឋ​ ដែល​តែង​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​ពល​រដ្ឋ​ឲ្យ​ខ្លោច​ផ្សា​ ទឹក​ភ្នែក​ឥត​ស្រាក​ស្រាន្ត​ហើយ​មិន​មាន​ទោស​ពៃរ៌​ នៅ​សុខ​សប្បាយ​។ សូម​វត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុង​លោក​ជួយ​កាត់​ទោស​ជន​ឧក្រិដ្ឋ​ផង​»។​ Facebook Post […]

Continue Reading

តើ​​ភូមិគ្រឹះ​ជា​គេហដ្ឋាន​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា មីង​ អ៊ុង​ឡាំង​ មែន​​ឬ​ទេ​?​

ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ភូមា​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍​ មីង​ អ៊ុងឡាំង​ (Min Aung Hlaing) ក្រោយ​​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាល​ពី​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០២១​កន្លងមក​នោះ ​តែង​តែ​ត្រូវ​បាន​យក​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​យ៉ាង​ផុស​ផុល​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ភូមិ​គ្រឹះ​មួយ​ ត្រូវ​បាន​អះ​អាង​ថា ​ជា​ភូមិ​គ្រឹះ​របស់​លោក​ មីង​ អ៊ុងឡាំង ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ ការ​អះ​អាង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដោយ​​ទំព័រ​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មីនា​ ឆ្នាំ​២០២១​កន្លង​ទៅ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Long OMC បាន​បង្ហោះរូប​ថត​ភូមិគ្រឹះ​ដ៏​ធំ​មួយ​ ដោយ​បាន​អះ​អាង​ថា​ភូមិ​គ្រឹះ​នោះ​គឺ​ជា​ ភូមិ​គ្រឹះ​របស់​លោក​ មីង​ អ៊ុង​ឡាំង​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ​បាន​សរសេរ​រៀប​រាប់​ថា​ «ភូមិ​គ្រឹស​ [ភូមិ​គ្រឹះ​] មីង​ អ៊ុង​ឡាំង​ […]

Continue Reading

តើ​រូបថត​អ្វី​ដែល​លោក ហ៊ុន សែន និង​លោក មិន អ៊ុងហ្លាំង ប្រគល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក?

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ចុង​សប្ដាហ៍​មុន ដែល​នាំ​ឱ្យ​មាន​ការ​រិះ​គន់​ព្រោង​ព្រាត​ទៅ​លើ​ដំណើរ​ទស្សនកិច្ច​នេះ។ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នេះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​លោក ហ៊ុន សែន និង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា លោក មិន អ៊ុងហ្លាំង បាន​ផ្លាស់​ប្ដូរ​រូបថត​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។ រូបថត​ដែល​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ប្រគល់ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក បង្ហាញ​លោក ហ៊ុន សែន និង​លោក មិន អ៊ុងហ្លាំង ស្ថិត​ក្នុង​ឯកសណ្ឋាន​យោធា។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​​ខ្មែរ​ចែក​រំលែក​ត​គ្នា​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ដោយ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅក​្នុង​ចំណោម​រូបថត​ដទៃ​ទៀត ដែល​បង្ហាញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថត​រូប​រួម​គ្នា​ជាមួយ​មេដឹកនាំ​យោធា​ភូមា លោក មិន អ៊ុងហ្លាំង។ មេដឹកនាំ​ទាំង​ពីរ​បាន​ប្រគល់ និង​ទទួល​រូបថត​មួយ​ផ្ទាំង ដែល​បង្ហាញ​លោក ហ៊ុន សែន ស្ថិត​ក្នុង​សម្លៀក​បំពាក់​យោធា ហើយ​លោក មិន អ៊ុងហ្លាំង […]

Continue Reading

Fact-Check: គ្មាន​ការ​ចាប់​ខ្លួន​មេដឹកនាំ​យោធា​ភូមា​​ មិន អ៊ុងលាំង ​ដូច​នឹង​រូបថត​នោះ​ឡើយ

បន្ទាប់​ពី​រដ្ឋ​ប្រហារ​យោធា​ភូមា​ដែល​បាន​ទម្លាក់​មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក អ្នក​ប្រើ​បណ្ដាញ​សង្គម​កម្ពុជា បាន​ចែក​រំលែក​នូវ​ព័ត៌មាន​ជា​ច្រើន​អំពី​វិបត្តិ​នយោបាយ​ និង​អំពើ​ហិង្សា​ដ៏​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​រួម​ជាមួយ​ការ​ចោទ​សួរ​ថា តើ​មេដឹកនាំ​យោធា​ភូមា លោក មិន អ៊ុងលាំង ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កម្លាំង​សន្តិសុខ​មែន​ ឬយ៉ាងណា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​​រួម​ជាមួយ​ការ​អះ​អាង​បែបនោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា​ ឆ្នាំ​២០២០​កន្លង​មក ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​រូប​មេដឹកនាំ​យោធា​ភូមា លោក មិន អ៊ុងលាំង ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ។ ទំព័រ​ហ្វេសប៊ុក​មួយ​នេះ បាន​ចោទ​សួរ​ថា តើ​មេដឹកនាំ​របប​សឹក​ភូមា​រូប​នេះ ពិត​ជា​ត្រូវ​បាន​គេ​ចាប់​ខ្លួន​មែន ឬ​ក៏​យ៉ាងណា។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «តើ​ជា​ការ​ពិត​ដែរ​ឬ​ទេ គឺ​ជា​ស្ថានភាព​នៃ​មេដឹកនាំ​ផ្ដាច់ការ​ភូមា​នៅ​ពេល​នេះ? បើ​ពិត​មែន​នោះ សូម​ចូលរួម​អបអរ​សាទរ​រីក​រាយ​ជាមួយ​ប្រជាជន​ភូមា…​ពី​ចម្ងាយ​ផង»។ Facebook Post | Archived Link Facebook Post | […]

Continue Reading

Fact-Check: តើ​ក្មេង​ប្រុសម្នាក់​​​បង្ហាញ​ចង្អុល​ដៃ​កណ្ដាល​ដាក់​មេដឹកនាំ​យោធា​ភូមា​មែន​ទេ?

ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ភូមា​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍ មិន អ៊ុងលាំង ក្រោយ​​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លងមក​នោះ នៅ​តែត្រូវ​បាន​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ហើយ​ចែក​រំលែក​តៗ​គ្នា​ជាមួយ​ការ​អះ​អាង​ថា ក្មេង​ប្រុស​ម្នាក់​ក្លាហាន​ហ៊ាន​បង្ហាញ​ម្រាម​ដៃ​កណ្ដាល​ដាក់​លោក មិន អ៊ុងលាំង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មិថុនា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹកបង្ហាញ​ឧត្ដមសេនីយ៍ មិន អ៊ុងលាំង (Min Aung Hlaing) និង​មន្ត្រី​យោធា​ដទៃ​ទៀត បាន​ឈរ​នៅ​ចំពោះ​មុខ​ក្មេង​ប្រុស​ម្នាក់​ដែល​លើក​ម្រាម​ដៃ​កណ្ដាល។ គណនី​ហ្វេសប៊ុក​នេះ អះ​អាង​ថា ក្មេង​ប្រុស​ម្នាក់​នោះ បាន​លើក​ម្រាម​ដៃ​កណ្ដាល​ជា​សញ្ញា​បង្ហាញ​ការ​តវ៉ា​ទៅ​នឹង​មេដឹកនាំ​យោធា​ភូមា​រូប​នេះ ដែល​បាន​ដឹកនាំ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត។ រូបថត​ជាមួយ​សំណេរ​នៃ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «យុវជន​វ័យ​ក្មេង​ជន​ជាតិ​ភូមា​ម្នាក់​បាន​លើក​ម្រាម​ដៃ​ចង្អុល​អុល​ដៃ​ដាក់​ចំ​មុខ​មេ​រដ្ឋ​ប្រហារ Min Ung [Aung] Hlaing ហើយ​សួរ​ថា៖ តើ​លោក​ឯង​ចង់​បាន​អំណាច​ដោយសារ​ប្លន់​គេ​មក​ធ្វើ​អ្វី? ប្រភព​បាន​ឱ្យ​ដឹង​ថា៖ មេរដ្ឋ​ប្រហារ​រូប​នេះ​ខឹង​ដោះ​មួក​ពី​ក្បាល​សំឡឹង​ចំ​មុខ​ក្មេង​នោះ…»។ […]

Continue Reading