Fact Check: តើតារាកំប្លែងអង់គ្លេសលោក Mr. Bean ពិតជាស្លាប់មែនឬ?
តារាកំប្លែងជនជាតិអង់គ្លេសដ៏មានប្រជាប្រិយភាពភ្លូកទឹកភ្លូកដី និងល្បីសុះសាយលោក រ៉ូវេន អាធិ្ឋសុន (Rowan Atkinson) ត្រូវបានស្គាល់តាមរយៈកម្មវិធីកំប្លែងរបស់ទូរទស្សន៍ដែលមានចំណងជើងថា «Mr. Bean»។ កាលពីថ្មីៗនេះ ព័ត៌មានមួយដែលបានអះអាងថាតារាកំប្លែងលោកប៊ីន ទទួលមរណៈភាពត្រូវបានបង្ហោះ និងផ្សព្វផ្សាយនៅតាមបណ្តាញសង្គមយ៉ាងផុសផុល។ ការអះអាងមួយនេះ ត្រូវបានប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញសកលលោក។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថត និងការអះអាងដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជាមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ មានអត្ថបទសារព័ត៌មានមួយដែលមានចំណងជើងថា «ពិតជាគួរអោយសោកស្តាយតារាកំប្លែងលោកប៊ីន (Mr. Bean) ដ៏ល្បីម្នាក់បានស្លាប់ទាំងដែល…» ត្រូវបានចុះផ្សព្វផ្សាយដោយគេហទំព័រសារព័ត៌មានមួយដែលមានឈ្មោះថា WeShare News។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មានខាងលើ បង្ហាញនូវរូបថតរបស់លោកប៊ីន (Mr. Bean) ភ្ជាប់នឹងពាក្យជាភាសាអង់គ្លេសថា «RIP [Rest In Peace]» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «សូមដួងវិញ្ញាណលោកបានដល់ទីស្ងប់សុខ»។ WeShare News Report | Archived Link […]
Continue Reading