Fact Check: ​តើ​​អ្នក​ស្រី មូរ សុខហួរ រិះ​គន់​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី មែន​ទេ?

យុទ្ធនាការ​នៃ​ការ​ដាក់​លក់​ប័ណ្ណ​នាឡិកា​របស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក​ សម រង្ស៊ី ​តម្លៃ​ ៥ដុល្លារ​​ក្នុង​មួយ​ប័ណ្ណ​នោះ​​ បាន​​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​។ ទន្ទឹម​គ្នា​នេះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​​រូប​ថត​របស់​អតីត​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នក​ស្រី​ មូរ​ សុខ​ហួរ​ កំពុង​តែ​កាន់​ស្លាកសរសេរ​ជា​ភាសាខ្មែរ​ចោទ​ទៅ​លើ​លោក​ សម​ រង្ស៊ី​​​ ថា​ កំពុង​តែ​បង្វែរ​ដាន​នោះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​យក​មក​ចែក​ចាយ​ និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ចូល​ក្នុង​​ក្រុម​ទូរទស្សន៍ស្រាតខោជនផ្តាច់ការ ដែល​បង្ហាញ​​អ្នកស្រី​​ មូរ​ សុខ​ហួរ​ ​កាន់​ស្លាក​សរសេរ​​​ថា ​លោក​ សម​ រង្ស៊ី​ វាយ​ប្រហារ​ព្រះ​មហាក្សត្រ​នោះ​ គ្រាន់​តែ​ជា​ការ​បង្វែរ​ការ​តាមដានតែ​ប៉ុណ្ណោះ​។​ រូប​ថត​ជាមួយ​នឹង​សំណេរ​នេះ​ ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​  រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បង្ហាញ​រូប​របស់​អ្នកស្រី​ មូរ​ សុខ​ហួរ​ កាន់​បដា​មាន​​អក្សរ​សរសេរ​ថា​​ «សម​ រង្ស៊ី​បន្ត​វាយ​ប្រហារ​មក​លើ​ព្រះ​មហាក្សត្រ​ គឺ​ […]

Continue Reading