Fact Check: កោះមានសណ្ឋានជាសត្វដំរីការពិតជារូបថតកាត់ត
ការរីករាលដាល និងរលកនៃការឆ្លងនូវជំងឺកូវីដ-១៩បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ដែលប្រទេសមួយចំនួននៅតែកំពុងតែបន្តការហាមឃាត់ និងទប់ស្កាត់ការធ្វើដំណើរពលរដ្ឋរបស់ខ្លួនផ្លាស់ទី ឬទៅកាន់រមណីយដ្ឋានទេសចរណ៍នានា។ នៅក្នុងចំណោមនោះ មានរូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពកោះដែលមានទម្រង់រូបរាងជាសត្វដំរី ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់បានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនានាជាច្រើន។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជារូបថតកែច្នៃ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួនមួយសន្លឹកដែលបានបង្ហាញអំពីទិដ្ឋភាពកោះដ៏ស្រស់ស្អាតមួយ។ កោះដដែលនេះ គឺមានសណ្ឋានជាសត្វដំរីនៅលើកំពូលបង្អស់របស់កោះមួយនេះ។ រូបថតមួយសន្លឹកនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុក បានបង្ហាញអំពីទិដ្ឋភាពកំពូលកោះមួយដែលមានរូបរាងជាសត្វដំរី។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈការដំណើរការកម្មវិធី ស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។ រូបថតមួយសន្លឹកដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនេះ ត្រូវបានរកឃើញនៅក្នុងគេហទំព័រអន្តរជាតិ Hotels.com ដែលជាគេហទំព័រសម្រាប់កក់សណ្ឋាគារនានានៅជុំវិញពិភពលោក។ គេហទំព័រដដែលនេះ ក៏បានបញ្ជាក់ទីតាំងរបស់កោះនេះផងដែរ ដែលកោះមួយនេះ គឺស្ថិតនៅក្នុងឈូងសមុទ្រផាំងង៉ា […]
Continue Reading