អតីតប្រធានគណបក្សប្រឆាំងដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា លោក សម រង្ស៊ី ដែលបានទទួលបានសម្លេងគាំទ្រប្រមាណជាង ៥៥អាសនៈនៅក្នុងចំណោមអាសនៈសរុបទាំង១២៣នោះ បច្ចុប្បន្ន កំពុងរស់នៅនិរទេសខ្លួនចាប់តាំងពីឆ្នាំ២០១៥មក និងត្រូវបានគេរិះគន់ និងប្រតិកម្មជារឿយៗពីសំណាក់អ្នកគាំទ្រ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពរបស់លោកក្នុងសភាពដេកស្តូកស្តឹង ត្រូវបានបង្ហោះឡើងនៅក្នុងបណ្តាញសង្គមជាមួយនឹងការអះអាងថាលោកបានទទួលមរណភាពដោយបាតុភូតធម្មជាតិរន្ទះបាញ់នៅក្នុងប្រទេសបារាំង។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់របស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថត និងការអះអាងដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក និងបានចែកចាយទៅក្នុងក្រុមហ្វេសប៊ុកដែលមានឈ្មោះថា «TV Sorn Dara» ដោយបានបង្ហាញនូវទិដ្ឋភាពរូបថតរបស់លោក សម រង្ស៊ី និងសំណេររៀបរាប់ថា រូបលោកបានទទួលមរណភាពបាត់ទៅហើយដោយសារតែបាតុភូតធម្មជាតិ។ រូបថតជាមួយនឹងសំណេរនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ រូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានសរសេររៀបរាប់ថា «ព័ត៌មានទាន់ហេតុការណ៍ មុននេះបន្តិច អន្ទិតឡុងដែលជាដៃឆ្វេងរបស់លោកប៉ាធាន [ប្រធាន] សម រង្សុី បានប្រាប់ខ្ញុំអាស្ដេចខ្លាថា ភ្លៀងមួយមេនៅប្រទេសបារាំង ល្ងាចមិញនេះ លោក សម […]
Continue Reading